បច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជា មានសមាគម ឬអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដែលកំពុងធ្វើសកម្មភាព ការងារ ដោយឡែកៗពីគ្នាតាមផ្នែកនីមួយៗ ដូចជា សមាគមឧកញ៉ាកម្ពុជា បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញមាន អ្នកឧកញ៉ា ឧកញ៉ា មួយចំនួន កំពុងកាន់តំណែងជាប្រធានសមាគម ល្បីៗនៅកម្ពុជា។
ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ ណែនាំឱ្យស្គាល់អ្នកឧកញ៉ា ឧកញ៉ា ចំនួន១៤រូប ដែលកំពុងកាន់តំណែងប្រធានសមាគមល្បីៗនៅកម្ពុជា ដូចខាងក្រោម៖
១. អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា

២. អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

៣. អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា

៤. អ្នកឧកញ៉ា គង់ សាង ជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា

៥. ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

៦. ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល

៧. ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា

៨. ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម

៩. ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

១០. ឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ

១១. ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា

១២. ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD)

១៣. ឧកញ៉ា យ៉ន សេងហាន ប្រធានសមាគមព្រះធម៌ ដើម្បីអប់រំយុវជន (DYEA)

១៤. ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា

សូមជម្រាបថា យោងតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែល ប្រកាសឱ្យប្រើកាលពីឆ្នាំ២០១៥ បានចែងថាការ បង្កើតឡើងនៃសមាគម គឺក្នុងបំណងធ្វើជាតំណាង និងការពារ ផលប្រយោជន៍របស់សមាជិកខ្លួនដោយមិនទាញយកចំណេញ ឬយកកម្រៃមកចែកគ្នា។ សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលត្រូវស្នើសុំចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃ និងមានប្រភពធនធាន តាមរយៈភាគទាន ឬវិភាគទានរបស់សមាជិក, ធនធាននិងទ្រព្យសម្បត្តិផ្ទាល់របស់សមាគម, អំណោយស្របច្បាប់ ឬ ចំណូលពីប្រភព ស្របច្បាប់ផ្សេងទៀត៕
អត្ថបទ៖ សុកធា