ឧកញ៉ា ឡាង ទីលាង ជាស្ថាបនិកនិងជាអគ្គនាយក បុរី ទីលាង ដង្កោហ្រ្គីនផាក។ លោកឧកញ៉ាជា សហគ្រិន មួយរូប ដែលមានការតស៊ូនៅក្នុងជីវិត មិនចុះចាញ់ចំពោះឧបសគ្គនានា រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។ តើម្ចាស់បុរី ទីលាង រូបនេះ ទទួលបានគោរមងារជា«ឧកញ៉ា»តាំងពីឆ្នាំណា?
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២០/១១៣ ស្ថាបនិកបុរី ទីលាង ដង្កោហ្រ្គីនផាក ទទួលបាន គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។
ជាមួយនឹងចក្ខុវិស័យចង់អភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើង លោកឧកញ៉ា បានសម្រេចកសាងបុរី ទីលាង ឡើង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចូលរួមចំណែក ក្នុងការកសាង សេដ្ឋកិច្ចជាតិ និងផ្ដល់ការងារដល់ប្រជាជនកម្ពុជា។
សូមជម្រាបជូនផងដែរថា បុរី ទីលាង ជាគម្រោងលំនៅឋានធំជាងគេក្នុងតំបន់ ដែលមានសក្ដានុពលខ្លាំង លើ គ្រប់ វិស័យ និងកំពុងតែអភិវឌ្ឍលើផ្ទៃដី ២៥ ហិកតា។ បុរី ទី លាង ស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែង ខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុកធា