អនាគតកូនប្រសារឧកញ៉ា លីម ប៊ុណ្ណា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសអូស្ត្រាលី

ជុំវិញ​ឧកញ៉ា

កញ្ញា ឃួង ស៊ីណាម៉ាឡែន កូនស្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​ត្រូវ​​ជា​អនាគត​កូន​ប្រសារ​របស់​លោក​ឧកញ៉ា លីម ប៊ុណ្ណា បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគជ័យ ​នៅ​ប្រទេស​អូស្ត្រាលី ​​កាលពី​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃួង ស្រេង ​​បាន​លើក​ឡើង​លើ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃ​ចន្ទ​យ៉ាង​ដូច្នេះ​ថា៖ “ឆ្នាំនេះកូនស្រី​ប៉ា​ ចម្រើន​វ័យ​បាន ២០ឆ្នាំហើយ ហើយកូនក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងទទួលបានសញ្ញាបត្រ​ក្នុង​ប្រទេសអូស្ត្រាលី នាថ្ងៃនេះផងដែរ។ ប៉ាម៉ាក់សូមចូលរួមអបអរកូនស្រី សូមកូនស្រីសម្លាញ់​ជួបតែសំណាងល្អ ហើយខិតខំប្រឹងប្រែង​សិក្សាបន្តយកសញ្ញាបត្រអនុបណ្ឌិត ដែលកូននឹងត្រូវបញ្ចប់នាឆ្នាំក្រោយនេះ”។

ពិធីទទួលសញ្ញាបត្រ​របស់​កញ្ញា ឃួង ស៊ីណាម៉ាឡែន នៅ​ទឹកដី​ប្រទេស​អូស្ត្រាលី ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រុមគ្រួសារ​​របស់​លោក​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា​ខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ផង​ដែរ ក្នុង​នោះ​រួម​មាន លោកស្រី ថុង ធីតា និង​កូនប្រុសស្រី​ រួម​ទាំង​កូន​ប្រសារ​របស់​លោកស្រី។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក លីម ធារ៉ា កូនប្រុស​របស់​លោក​ឧកញ៉ា លីម ប៊ុណ្ណា និង​លោកស្រី ថុង ធីតា ​​ក៏​បាន​បញ្ចប់​ការ​សិក្សា​និង​ទទួល​បាន​សញ្ញាបត្រ​​ថ្នាក់​បរិញ្ញាបត្រ នៅសាកល​វិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស ​​ហើយ​ពេល​នោះ​ក៏​មាន​វត្តមាន​កញ្ញា ឃួង ស៊ីណាម៉ាឡែន ចូលរួម​អបអរសាទរ​ដោយ​ផ្ទាល់​ផងដែរ៕