លោកឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia និងភរិយារបស់លោកគឺ អ្នកស្រី តាំង គីមហៀង កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំបុគ្គលិកធ្វើដំណើរទស្សនៈកិច្ចសិក្សាប្រចាំឆ្នាំ ទៅកាន់ចម្ការតែ នៅប្រទេសតៃវ៉ាន់។

ដំណើរកម្សាន្តខាងលើនេះ ជាការសិក្សាស្វែងយល់បន្ថែមពីប្រភពតែ នៅតៃវ៉ាន់ផងដែរ ខណៈដែលតៃវ៉ាន់ គឺជាប្រភពតែ Bubble Milk Tea ឬ Boba Milk Tea។ នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia រូបនេះ កំពុងស្វែងរកចំណុចថ្មីបន្ថែម ដើម្បីឱ្យហាងតែគុជ KOI នៅកម្ពុជា កាន់តែមានទំនុកចិត្ត និងការពេញចិត្តពីអតិថិជនកាន់តែច្រើន។

សូមជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ន ឧកញ៉ា ឃន ឈុនដារ៉ា កំពុងក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាងលក់កាហ្វេ Yellow cab , ហាងលក់ Pizza, ផ្សារទំនើប Samai Square, Orkin ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ និងភោជនីយដ្ឋាន KYO ម្ហូបបែបជប៉ុនផងដែរ៕



