ឧកញ៉ា អ៊ឹង គីមហុង រហស្សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL និងលោកស្រី សុខ ស្រីអូន បានរៀបចំពិធីឡើងភូមិគ្រឹះថ្មី តម្លៃជិត ៥លានដុល្លារ កាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីដ៏ធំដែលមាន អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនប្រមាណជិត ៤០០នាក់ បានចូលរួមកាលពីល្ងាចម្សិលមិញនេះ ធ្វើឡើងនៅភូមិគ្រឹះថ្មីរបស់លោកផ្ទាល់ ស្ថិតនៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះ ក៏ត្រូវបានរៀបចំឡើងចំថ្ងៃខួបកំណើតកូនស្រីរបស់លោក ដែលមានវ័យ ៧ឆ្នាំផងដែរ។
សូមជម្រាបថា នៅដើមឆ្នាំ២០២១ លោកឧកញ៉ា អ៊ឹង គីមហុង និងភរិយា លោកស្រី សុខ ស្រីអូន អគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច បានចាប់ផ្តើមសាងសង់ភូមិគ្រឹះផ្ទាល់ខ្លួនដ៏ស្កឹមស្កៃមួយ នៅផ្លូវ២០០៤ មានឈ្មោះថា «ភូមិគ្រឹះ ឧកញ៉ាគួរឱ្យស្រលាញ់» ចំណាយប្រាក់អស់ប្រមាណជិត ៥លានដុល្លារ ដោយមិនគិតថ្លៃដី និងបានសាងសង់រួចរាល់ ១០០% កាលខែមេសា ឆ្នាំ២០២៣៕


















