មកស្គាល់ក្បាលស៊ីនដឹកនាំសភាពាណិជ្ជកម្មរាជធានីខេត្តទាំង១៨រូបដែលតំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស។​ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពាណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសភាពាណិជ្ជកម្មរាជធានីខេត្តសម្រាប់អាណត្តិនីមួយៗ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបោះឆ្នោតជ្រើសរើសក្បាលស៊ីននៅតាមមណ្ឌលរៀងៗខ្លួន។ កាលពីពេលកន្លងទៅក្រសួងពាណិជ្ជកម្មបានរៀបចំពិធីបោះឆ្នោតនេះរួចមកហើយសម្រាប់អាណត្តិទី៤ លើកទី២។

សម្រាប់អត្ថបទនេះ គេហទំព័រឧកញ៉ាញូស៍ សូមបង្ហាញបញ្ជីឈ្មោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំសភាពាណិជ្ជកម្មរាជធានីខេត្តចំនួន ១៨រូប៖ ១/ អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ២/ អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ៣/ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ៤/ អ្នកឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មខេត្តកណ្តាល-កំពង់ឆ្នាំង ៥/ អ្នកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ-ព្រះវិហារ ៦/ អ្នកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប- ឧត្តរមានជ័យ ៧/ ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី ៨/ ឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បុងឃ្មុំ ៩/ ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ១០/ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ១១/ ឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ១២/ ឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ១៣/ ឧកញ៉ា​ ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប ១៤/ ឧកញ៉ា តាន់ តាក់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ១៥/ លោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ១៦/ លោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ១៧/ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តក្រចេះ-ស្ទឹងត្រែង-រនតគិរី និងទី១៨ លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។

សូមជ្រាបជូនថា អ្នកឧកញ៉ា ឧកញ៉ា អស់លោកដែលជាប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តទាំងនោះ ក្រៅមានតួនាទីជាក្បាលស៊ីដឹកនាំក៏មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្ម​កម្ពុជា​ គឺ​ជា​លេខាធិការ​ដ្ឋាន​ផ្នែក​ឯកជន​នៃ​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែក​ឯក​ជន​ ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក ហើយបច្ចុប្បន្ននេះ​។ ក្រៅពីនេះសភាពាណិជ្ជកម្ម​កម្ពុជា​ ក៏មានផ្តល់​នូវ​សេវាកម្មជា​ច្រើន​ប្រភេទរួម​មាន៖​ ជំនួបពិភាក្សា​ពាណិជ្ជកម្ម ពិព័រណ៍ ប្រឹក្សាយោបល់កិច្ចការ​ធុរកិច្ចអនុលោមតាម​ច្បាប់និងលិខិតបទដ្ឋានគតិយុត្ដិ និង​វគ្គ​បណ្តុះ​បណ្តាល​ទៅ​តាម​តម្រូវការនានា៕