ឧកញ៉ា ឃន ឈុនដារ៉ា និងភរិយារបស់លោកគឺ អ្នកស្រី តាំង គីមហៀង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធពិធីគម្រប់ខួប ៣ឆ្នាំ នៃភោជនីយដ្ឋានបែបជប៉ុន ឃីយ៉ូ អូម៉ាកាសេ (KYŌ Omakase) ជាមួយនឹងការផ្តល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក រួមជាមួយ ម៉ឺនុយប្លែក ពិសេសថ្មីស្រទ្បាងសម្រាប់អតិថិជន។

ចាប់តាំងពីថ្ងៃបើកដំណើរការជាសាធារណៈដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ភោគជនីយដ្ឋានជប៉ុន ឃីយ៉ូ អូម៉ាកាសេ មានវត្តមាននៅកម្ពុជារយៈពេល ៣ឆ្នាំមកហើយ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ឃីយ៉ូ អូម៉ាកាសេ ដែលជាភោជនីយដ្ឋានជប៉ុនបែបអូម៉ាកាសេដ៍ប្រណិត មានកិត្តិយសយ៉ាងក្រៃលែង ដែលបានបម្រើជូននូវម្ហូបរបស់ខ្លួនទៅកាន់ភ្ញៀវកិត្តិយសជាច្រើន រួមទាំង ឯកអគ្គរាជទូត ឥស្សរជនល្បីៗ និងអតិថិជនជាច្រើននាក់ នាពេលកន្លងមក។
ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ បានសម្រឹតសម្រឹងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតទៅលើ ម៉ឺនុយ ថ្មី ដែលផ្តោតសំខាន់លើ ភាពស្រស់ស្អាត អស្ចារ្យ និងរសជាតិដែលមិនអាចប្រៀបផ្ទឹមបានជូនទៅកាន់អតិថិជនរបស់ខ្លួន។ នៅក្នុងម៉ឺនុយថ្មីពិសេសនេះ ត្រូវបានបំផុសគំនិតចេញទ្បើងពីការ ប្រមូលផ្ដុំគ្រឿងផ្សំល្អកម្រៗប្លែក មកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ដូចជា ពងត្រី Caviar ដែលមកពីប្រទេសបារាំង ផ្សិតត្រាហ្វល មកពីប្រទេសអ៊ីតាលី ប៉ាតាណេហ្គ្រាហាំមកពីប្រទេសអេស្ប៉ាញ អំបិលមកពីប្រទេសអង់គ្លេស និងគ្រឿងសមុទ្រស្រស់ៗជាច្រើនមកពីប្រទេសជប៉ុនផ្ទាល់។

ដោយ ឃីយ៉ូ អូម៉ាកាសេ បានមើលឃើញនៃការរីកចម្រើនដ៍ខ្លាំងខ្លា ពីទីតាំងបច្ចុប្បន្នរួមជាមួយនឹងការគាំទ្រឥតឈប់ឈរពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ធាន។ នាពេលអនាគត ឃីយ៉ូ អូម៉ាកាសេ មានគោលបំណងក្នុងការនាំយកបទពិសោធន៍ម្ហូបជប៉ុនអូម៉ាកាសេរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងៗទៀត នៅក្នុងពិភពលោក អោយបានសាកល្បងនូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយនិងសេវាកម្មដែលមិនអាចបំភ្លេចបាន ទៅកាន់អតិថិជនគ្រប់គ្នា។ ឃីយ៉ូ អូម៉ាកាសេ សន្យានឹងបន្តខិតខំក្នុងការនាំយកនូវបទពិសោធន៏ប្លែកៗ ជាមួយភាពច្នៃប្រឌិតខ្ពស់ជាបន្តបន្ទាប់នៅក្នុងម៉ឺនុយរួមទាំងគ្រឿងផ្សំកម្រល្អជាច្រើន ជូនទៅកាន់អតិថិជន។
អ្វីកាន់តែពិសេស ដើម្បីអបអរឱកាសដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ មានការផ្តល់ជូននូវកម្មវិធីដ៏ពិសេស និងមិនធ្លាប់មានពីមុនមក។ រាល់ការអញ្ជើញ ៣ឈុត អតិថិជននិងទទួលបាន ១ឈុតភ្លាមៗឥតគិតថ្លៃ ការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមកនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមរបស់ ឃីយ៉ូ អូម៉ាកាសេ ក្នុងការបម្រើនិងផ្តល់ជនូវបទពិសោធន៍ម្ហូបដ៏អស្ចារ្យជូនទៅកាន់អតិថិជនគ្រប់គ្នា។

សូមជម្រាបថា ឃីយ៉ូ អូម៉ាកាសេ គឺជាភោគជនីដ្ធានជប៉ុនដ៏ប្រណិត បែបអូម៉ាកាសេនិងល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ ដែលបានបំម្រើជូននូវសេវាកម្មនិងមុខម្ហូបរបស់ខ្លួនចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០២០ មក។ ឃីយ៉ូ អូម៉ាកាសេ បម្រើជូនអតិថិជនគ្រប់គ្នានូវបទពិសោធន៍នៃទទួលទានម្ហូបអាហារបែបប្រពៃណីជប៉ុនយ៉ាងសម្បូរបែបជាមួយភាពច្នៃប្រណិត ស្រស់ស្អាតនិងរស់ជាតិដ៏ឆ្ងាញ់មិនអាចបំភ្លេចបាន ពីសំណាក់មេចុងភៅជនជាតិជប៉ុនដ៏ពិនប្រសព្វ ដែលមានបទពិសោធន៏ជាង ៣០ឆ្នាំ និងបានធ្លាប់បម្រើការនៅភោគជនីដ្ឋានល្បីៗជាច្រើននៅលើពិភពលោក៕





