កូនប្រុសច្បងឧកញ៉ា ខេមរៈ សិរីមន្ត ទើបមានអាយុ១១ឆ្នាំសោះ បានបង្កើត Breed និងចេះឆ្នៃឌីសាញម៉ូដអាវស្អាតៗដោយខ្លួនឯង ត្រៀមដាក់លក់លើទីផ្សារ។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២១ ខែវិច្ឆិកានេះ ម្ចាស់បទកំពុងផ្ទុះលើ TikTok «CALL ME PAPA» ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា៖ «រំភើបណាស់កូនប្រុសខ្ញុំទើបអាយុ១១ឆ្នាំទេចេះបង្កើតប្រេនអាវនឹងឌីហ្សាញម៉ូតអាវដោយខ្លួនឯង។ ចាប់ផ្ដើមលក់ហើយជួយគាំទ្រគាត់ផង! ចង់និយាយថាម៉ូតអាវគាត់ឌីហ្សាញស្ទាវម៉ងចង់និយាយចឹង»។

កូនប្រុសច្បងឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានសមត្ថភាពចេញរកលុយទាំងខ្លួននៅក្មេងពោរពេញដោយគំនិតឆ្នៃប្រឌិត Creative រូបនេះមានឈ្មោះថា ខេមរៈ មន្តស្នេហ៍ អាយុ ១១ឆ្នាំសិក្សានៅសាលាអន្តរជាតិភ្នំពេញ AISPP ដែលជាសាលាថ្លៃកប់ពពកសម្រាប់កូនៗគ្រួសារលំដាប់អភិជនសិក្សារៀនសូត្រ។
សូមជម្រាបថា កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ឧកញ៉ា សិរីមន្ត និងលោកស្រី គីម ផល្លី មានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសស្រីចំនួន ៣នាក់ ទី១ ខេមរៈ មន្តស្នេហ៍ ទី២ ខេមរៈ មន្តស្រ្តី និងទី៣ ខេមរៈ មន្តរាជិនី៕



