អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគិនជប៉ុនជាង១០ក្រុមហ៊ុនក្នុងវិស័យសំណង់ និងអចលនទ្រព្យ

ជុំវិញ​ឧកញ៉ា


អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ ក្នុង ក្រុមហ៊ុន ជួបពិភាក្សាការងារជាមួយវិនិយោគិនជប៉ុនជាង ១០ក្រុមហ៊ុន ក្នុងវិស័យអចលនទ្រព្យនិងសំណង់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅក្នុងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលរៀបចំឡើងដោយ ក្រុមហ៊ុន UR Linkage Co.,Ltd. កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណង នាំយកនូវអ្នកវិនិយោគដែលមកពីបណ្ដាក្រុមហ៊ុនធំៗ នៅ ប្រទេសជប៉ុន មកស្វែងយល់ពីបរិយាកាសនិងស្ថានភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាស វិនិយោគ ជាពិសេសនៅក្នុងគម្រោងទីក្រុងរណប អ៊ឹង ស៊ីធី (ING City) ដែលជាតំបន់អភិវឌ្ឍន៍មានសក្ដានុពល ជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានគម្រោងអភិវឌ្ឍន៍ធំជាច្រើន ពិសេសផ្សារទំនើបខ្នាតយក្ស របស់ជប៉ុន អ៊ីអន មានជ័យ។

ក្រោយពីជំនួបស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាហើយ ប្រតិភូវិនិយោគិនទាំងអស់ បានអញ្ជើញទស្សនកិច្ច ផ្ទាល់នៅទីក្រុងរណប ING City និងបានលើកឡើងថាគម្រោងទីក្រុងរណប ING City ជាគម្រោងអភិវឌ្ឍន៍ ទីក្រុងធំ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយគោរពតាមគោលការណ៍បរិស្ថាន រួមបញ្ចូលនៃការអភិវឌ្ឍ បែប បៃតង និងជាទីក្រុងឆ្លាតវៃ។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលបង្កើតឡើងដោយអ្នកឧកញ៉ា ឧកញ៉ា ចំនួន៣រូប រួមមានអ្នកឧកញ៉ា អ៊ឹង ប៊ុនហូវ, អ្នកឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ។ ក្រុមហ៊ុននេះ ផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍ធំៗ លើទីតាំង៤ សំខាន់ៗគឺ ភាគខាងត្បូងរាជធានីភ្នំពេញ ភាគខាងកើតរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្ត ព្រះសីហនុ នៅលើផ្ទៃដីប្រមាណ ២៥៧២ ហិកតា៕

អត្ថបទ៖ សុកធា