ទោះបីជា កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បានចូលធ្វើការប្រមូលសំរាមវិញហើយក្ដី បន្ទាប់ពីធ្វើកូដកម្ម បញ្ហាសំរាមនៅមិនទាន់ប្រមូលអស់នៅឡើយទេ ត្បិតអីការអាក់ខានប្រមូលក្នុងអំឡុងកូដកម្មនោះ មានរយៈពេលច្រើនថ្ងៃ។ ក្នុងន័យចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងស្អាត លោក ឧកញ៉ាឡេង ណាវ៉ាត្រា បានដាក់កម្លាំងក្រុមគ្រឿងចក្រធ្វើការទាំងយប់តែម្ដង ជូនពលរដ្ឋដែលនៅមូលដ្ឋានដែលលោករស់នៅ។ នេះបើតាមការបង្ហោះលើFacebookផ្លូវការរបស់លោកឧកញ៉ា ។

តាមរយៈFacebookផ្លូវការរបស់លោកឧកញ៉ា Navatra Leng បានសរសេរខ្លឹមសារទាំងស្រុងបែបនេះថា(ចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប. បានដាក់កម្លាំងក្រុមគ្រឿងចក្រ បន្តធ្វើការទាំងយប់ ហើយសូមអរគុណក្រុមការងារដែលបន្តធ្វើការទាំងយប់)៕



