មកស្គាល់ ឧកញ៉ា២រូប ជាអតីតចៅហ្វាយខេត្តបាត់ដំបង ក្រោយឆ្នាំ១៩០៧

ជុំវិញ​ឧកញ៉ា

​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស១៥​-​១៦​-​១៧​-​១៨ ដោយត្រាខេត្ត​បាត់ដំបង​​ក្រោម​សម័យ​គ្រប់គ្រង​​ដោយ​ថៃ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​សតវត្ស​ទី​២០​ ខេត្ត​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា «ត្រ​កូល​អភ័យ​វង្ស​» ​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧។ តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ(ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។

បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​លោក​ម្ចាស់​ កថាថន ឈំ វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ មកដល់បច្ចុប្បន្នមានចៅហ្វាយខេត្ត ឬអភិបាលខេត្ត ចំនួន៣៣រូបហើយ ក្នុងនោះមាន២រូប មានគោរមងារជា «ឧកញ៉ា»។

ចៅហ្វាយខេត្តឬអភិបាលខេត្ត ដែលមានងារជាឧកញ៉ា នោះរួមមាន ទី១. ឧកញ៉ា អភិបតីសេនា អែម អរុណ កាន់តំណែងជាចៅហ្វាយខេត្ត ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ១៩២២ ស្ថិតក្នុងរជ្ជកាល ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងទី២. ឧកញ៉ា ចុង ទួន កាន់តំណែងជាចៅហ្វាយខេត្ត ចាប់ពីឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៩ ស្ថិតក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស។

នាពេលបច្ចុប្បន្នមាន លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ដែលផ្លាស់ប្តូរមកពីខេត្តកំពង់ធំ ចំណែកលោក ងួនត រតនៈ ទៅកាន់ខេត្តនោះវិញ។ ខេត្តបាត់ដំបង មានក្រុង/ស្រុកចំនួន ១១ ក្រុងសែនមនោរម្យ, ស្រុកសង្កែ, ស្រុកបាណន, ស្រុកបវេល, ស្រុកឯកភ្នំ, ស្រុកភ្នំព្រឹក, ស្រុកកំរៀង, ស្រុករតនមណ្ឌល, ស្រុកសំឡូត់, ស្រុកគាល់ក្រឡ និងស្រុកសំពៅលូន៕

អត្ថបទ៖ សុកធា