អ្នកឧកញ៉ា ទ្រី ភាព ចំណាយថវិកាជាង ១ម៉ឺនដុល្លារឧបត្ថម្ភទូកងឈ្មោះអ្វី?

ជុំវិញ​ឧកញ៉ា

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ចាប់ផ្តើមរយៈពេល ២ថ្ងៃមកហើយ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះមានទូកងចំនួន ៣៣៨ទូកចូលរួមប្រកួត។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យជាតិដ៏ធំនេះ អ្នកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភទាំងស្រុងដល់ទូកងឈ្មោះ «ទ្រីភាពសែនជ័យបារមីតេជោ» ជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំនេះ អ្នកឧកញ៉ាបានឧបត្ថម្ភសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងទឹកប្រាក់ប្រមាណ ១៥០០០ដុល្លារអាមេរិក។ ជាមួយគ្នានេះអ្នកឧកញ៉ាក៏បានឧបត្ថម្ភថវិកាជាច្រើនលានរៀលដល់ក្រុមការងារផ្សាយទូរទស្សន៍ជាតិកម្ពុជា ទទក ផងដែរ។ នេះបើតាមអ្នកអត្ថាធិប្បាយព្រះរាជពិធីបុណ្យអុំទូក។

អំឡុងពេលឡើងមកប្រកួតនៅរាជធានីភ្នំពេញ ទូក-ង ទ្រីភាពសែនជ័យ បាមីតេជោ បានស្នាក់នៅទីតាំងកំពង់ផែទេសចរណ៍ភ្នំពេញ  ក្នុងការប្រណាំងទូកចំនួន បីថ្ងៃពេញក្នុង ពិធីបុណ្យអុំទូកប្រពៃណីជាតិ។

សូមជម្រាបជូនថា ទូក-ង ទ្រីភាពសែនជ័យ បាមីតេជោ ដែលឧបត្ថម្ភពីអ្នកឧកញ៉ា និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង ស្ថិតនៅវត្តសូរភី (ហៅវត្តក្បាលកោះ) ភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល៕