ទឹកត្រី ង៉ូវហេងកំពត របស់ឧកញ៉ា ចាន់ ស៊ីថា មានឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា ជិត៣០ឆ្នាំមកហើយ ដោយមានទាំងគុណភាព ធម្មជាតិពិត១០០ភាគរយ។
តាមការចេញផ្សាយលើហ្វេសប៊ុកផ្លូវការ របស់ទឹកត្រីង៉ូវហេងកំពត នៅពេលថ្មីៗ ទឹកត្រីរូបមន្ដដូនតារបស់ ឧកញ៉ា ចាន់ ស៊ីថា មានចំណុចពិសេស៩យ៉ាង ដែលធ្វើឱ្យម៉ាកសញ្ញាទឹកត្រីនេះ អាចឈរជើងជិត៣០ឆ្នាំ និងមានឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ ចំណុចពិសេសទាំងនោះរួមមាន៖
១. មានទីតាំងផលិតជាប់នឹងដៃសមុទ្រអាចរក្សាភាពស្រស់របស់ត្រីបានស្រស់ល្អ និងរក្សាប្រូតេអ៊ីនរបស់ត្រី បាន ខ្ពស់ធ្វើឱ្យទឹកត្រីកាន់តែពិសេស។
២. ផលិតឡើងពីត្រីកាកើមសមុទ្រដែលជាប្រភេទត្រីពិសេសក្នុងការផលិតទឹកត្រីឱ្យមានរសជាតិ ឈ្ងុយឆ្ងាញ់ ជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់។
៣. ប្រើអំបិលធម្មជាតិក្នុងខេត្តកំពត និងមានទីតាំងក្រោយរោងចក្រផ្ទាល់ ហើយអំបិលកំពតជាអំបិលដែលល្អ និងសំបូរសារជាតិចិញ្ចឹមច្រើនក្នុងតំបន់។
៤. មានបច្ចេកទេសនិងបទពិសោធន៍ក្នុងការផលិតទឹកត្រីជិត៣០ឆ្នាំ មានភាពល្បីល្បាញតាំងពីដូនតា។
៥. មានបន្ទប់ពិសោធន៍ផ្ទាល់ខ្លួន។
៦. បន្ទុំក្នុងធុងឈើក្រោមកម្ដៅព្រះអាទិត្យចាប់ពី ១២ខែ ឬ ៣៦៥ថ្ងៃឡើងទៅ តាមបច្ចេកទេសពីដូនតាមក។
៧. ជាទឹកត្រីទទួលបានម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្ត GI ដែលទទួលស្គាល់ថាជាទឹកត្រីដែលល្អនិងមាន លក្ខណៈ ពិសេសខុសពីទឹកត្រីដទៃ ទាំងគុណភាព និងលក្ខណៈពិសេសជាច្រើន (ដូចម្រេចកំពត ដែលមាន ភាពល្បីល្បាញ)។
៨. ទទួលបានស្តង់ដាជាតិ និងអន្តរជាតិ ពានរង្វាន់ផ្សេងៗ និងស្តង់ដាសុវត្ថិភាពជាច្រើន ដែលជាទំនុកចិត្ត ដល់ អ្នកប្រើប្រាស់។
៩. មានក្តីស្រឡាញ់ និងចង់ឃើញផលិតផលជាតិមានភាពល្បីល្បាញនាំចេញទៅក្រៅប្រទេសឱ្យបានច្រើន ដើម្បី ជួយជំរុញទាំងសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពប្រជាជន ក្នុងតំបន់អោយមានការងារធ្វើ ប្រកបដោយការរីក ចម្រើន ទាំងសហគមន៍យើង និងមោទនភាពជាខ្មែរ។
សូមជម្រាបជូនផងដែរថា សិប្បកម្មផលិតទឹកត្រីង៉ូវហេងកំពត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ មកដល់ សព្វថ្ងៃមាន អាយុកាល២៧ឆ្នាំហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗ រហូតទទួលបានស្តង់ដាជាតិមុនគេ ក្នុង ខេត្ត កំពត នាឆ្នាំ២០០៣, បានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួត ប្រជែង កែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ ពីក្រសួង រ៉ែនិង ថាមពល និងទទួលបានស្តង់ដាសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨។ ក្រុមហ៊ុនរបស់ លោក ឧកញ៉ាក៏ទទួលបានស្តង់ដាហាឡាលកម្ពុជាពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។
ក្រៅពីផលិតទឹកត្រី ក្រុមហ៊ុនទឹកត្រី ង៉ូវហេង ក៏ផលិតផងដែរនូវ ទឹកស៊ីអ៊ីវសៀងពិសេស ទឹកម្ទេស ទឹកប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សុកធា