មាតាបង្កើតអ្នកឧកញ៉ាថៅកែក្រុមហ៊ុន វឌ្ឍនៈ គ្រុប ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ

ជុំវិញ​ឧកញ៉ា

លោកស្រីអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខយ៉ាងក្រៀមក្រំក្រៃលែងដោយ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ជាជីដូន ជីដូនក្មេក និងជីដូនទួត បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩៖១៨នាទីព្រឹក ក្នុងជន្មាយុ ៩១វស្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សព សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីដង្ហែសព នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧៖១២នាទីព្រឹក ឆ្ពោះទៅកាន់វត្តឈូងលៀបព្រះសីហនុរាជ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល៕