អ្នកឧកញ៉ា លឹម ហេង ទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​បាន​ចេញ​ព្រះរាជក្រឹត្យ​​​ត្រាស់​បង្គាប់​​​​​តែងតាំង​ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា ជា​ទីប្រឹក្សា​ផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា ​​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានការតែងតាំង​​នេះ អ្នកឧកញ៉ា លឹម ហេង បាន​បង្ហាញ​សារ​ថ្លែង​អំណរគុណ​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារ​សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំសេចក្តីក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងរូបខ្ញុំបាទ ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

អ្នកឧកញ៉ា លឹម ហេង ត្រូវបានគេស្គាល់ថាជាពាណិជ្ជករម្នាក់ដែលមានភាពស្និទស្នាលជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា​ ខណៈបច្ចុប្បន្ន​អ្នកឧកញ៉ាកំពុងកាន់តួនាទី​ជាអនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និង​តែង​បង្ហាញ​ពី​​សកម្មភាព​ដឹកនាំ​លើ​កិច្ចការរបស់សភាពាណិជ្ជកម្ម​ជា​ច្រើន​ ​​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

​សូម​ជម្រាប​ថា ​អ្នកឧកញ៉ា លឹម ហេង​ ​អ្នក​ប្រកប​មុខ​ជំនួញ​ក្នុងវិស័យកសិកម្ម​ដ៏ជោគជ័យមួយរូប​ក្នុងប្រទេស​កម្ពុជា ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់គោរមងារ «អ្នកឧកញ៉ា» ​​កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕