សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា SME បង្កើតឡើងដើម្បីគាំទ្រដល់វិស័យសហគ្រាសធុនតូច និនិងមធ្យមកម្ពុជា។ សមាគមមូលនិធិនេះ ត្រូវបានដឹកនាំដោយឧកញ៉ា តែ តាំងប៉ ជាប្រធានក្រុមប្រឹក្សាភិបាល។
ក្រៅពីឧកញ៉ា តែ តាំងប៉ មានឧកញ៉ាៗជាច្រើនរូបទៀតជាថ្នាក់ដឹកនាំ។ រចនាសម្ព័ន្ធនៃសមាគម គឺមានប្រធានកិត្តិយសចំនួន១រូប អនុប្រធានកិត្តិយសចំនួន២រូប និងមានប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល ៩រូប សុទ្ធសឹងតែមានគោរមងារជា ឧកញ៉ា។
សមាគមមូលនិធិសម្តេចតេជោ SME មានសម្ដេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស , លោក ចម ប្រសិទ្ធ និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអនុប្រធានកតិ្តយស។
ដោយឡែក អ្នកឧកញ៉ា ហាន់ ឃាង , ឧកញ៉ា តាំង គួង, អ្នកឧកញ៉ា លី សេងឃាង , អ្នកឧកញ៉ា លាង ហ៊ី ជាអនុប្រធានក្រុបប្រឹក្សាភិបាល, ឧកញ៉ា អ៊ឹង ឃាង ជាអគ្គលេខាធិការ , អ្នកឧកញ៉ា ទុយ គី ជាអគ្គហេរិញ្ញិក, ឧកញ៉ា តែ សឿផាន់ ជាអគ្គលេខាធិការរង និងឧកញ៉ា សុខ ដារ៉ា ជាអគ្គហេរិញ្ញិករង។ ក្រៅពីនេះ ក៏មានអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបទៀតជាគណៈកម្មាការលើផ្នែកនីមួយៗទាំង៩ផ្នែកផងដែរ។
សូមជម្រាបជូនថា សមាគមមូលនិធិសម្ដេចតេជោ បានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ៣៤៤១ ប្រក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ សមាគមមូលនិធិសម្តេចតេជោ SEM មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានអភិវឌ្ឍន៍ដោយរឹងមាំក្នុងការជួយទ្រទ្រង់ក្នុងការបង្កើតតម្លៃបន្ថែមរួមចំណែកក្នុងឧស្សាហកម្មដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព៕
អត្ថបទ៖ សុកធា