ឧកញ៉ា គីម ហ៊ាង បើកការសាងសង់ការិយាល័យ ៥បន្ថែមទៀត ក្នុងទឹកដីបុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង ​កាលពី​ថ្ងៃទី០៤ ខែធ្នូ ​ឆ្នាំ២០២៣ ​​​​​បាន​​បើកការ​សាង​សង់​ការិយាល័យ ៥​បន្ថែម​ទៀត នៅ​ក្នុងទឹកដី​របស់បុរី វិមានសំណាង ដែល​ស្ថិត​នៅមហាវិថីឈ្នះ-ឈ្នះ ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យ​ថ្មី​ទាំង​៥​នេះ ​សាងសង់​ឡើង​​សម្រាប់ក្រុមការងារ៖ ១.ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ២.KW Cambodia & KW Khmer Real Estate ៣.ការិយាល័យគ្រប់គ្រងបុរី KS Residence & Samnang Land ៤.ការិយាល័យបន្ថែមសម្រាប់បុគ្គលិក បុរី វិមានសំណាង និង​ ៥.ការិយាល័យ​ធ្វើការសម្រាប់ក្រុមការងារលក់ បុរី វិមានសំណាង មកពីអាស៊ី និងក្រុមការងារសម្រាប់ត្រៀមធ្វើ ទីក្រុងសំណាង (Samnang Town) តម្លៃជាង ៥០០លានដុល្លារ ក្នុងឆ្នាំ ២០២៥។

បុរី វិមានសំណាង បានប្រកាស​បើកគម្រោងអភិវឌ្ឍ​លំនៅដ្ឋានបែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕