មុននេះបន្តិចលោក ហេង ឡុង ដែលជាបងប្អូនធម៌ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានផុសផេកផ្លូវការរបស់លោកថា បងប្រុសបង្កើតឧកញ៉ាឡេង ណាវ៉ាត្រា ដែលមានគោរមងារជាឧកញ៉ាដូចគ្នានោះ ឧបត្ថម្ភ ៥.០០០ដុល្លា ជូនអាជ្ញាធរកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

បងប្រុសបង្កើតរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា រូបនេះត្រូវបានលោក ហេង ឡុង ប្រាប់ឲ្យដឹងថាមានឈ្មោះ ឧកញ៉ា ឡេង ប្រុស ជាប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស។

ផេកផ្លូវការរបស់លោកហេងឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានសរសេរមានខ្លឹមសារទាំងស្រុងបែបនេះថា( សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លា ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង។
សូមជូនពរដល់ប្អូនឧកញ៉ា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព)












