អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Marwan AlMarri, នាយកតំបន់ប្រចាំអាស៊ី នៃសភាពាណិជ្ជកម្មឌូប៉ៃ នឹងសហការីមួយចំនួនតំណាងមកពីវៀតណាម កាលពីថ្ងៃទី៥ខែធ្នូម្សិលមិញ។
គោលបំណងនៃជំនួបនេះ ដើម្បីស្វែងរកដៃគូធុរកិច្ច វិនិយោគនៅកម្ពុជា ពីសភាពាណិជ្ជកម្មឌូបៃ ជាពិសេសមកចែករំលែកអំពីសកម្មភាពបរិយាកាសធុរកិច្ច និងវិនិយោគ និងព័ត៌មានធុរកិច្ចផ្សេងៗ របស់ខ្លួន ជូនដល់សមាជិកសមាជិកានៃសភពាណិជ្ជកម្មកម្ពុជា នឹងស្វែងយល់អំពីបិរយាកាសធុរកិច្ចនិងវិនយោគនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា បានស្នើទៅកាន់សភាពាណិជ្ជកម្មឌូបៃឱ្យមានជើងហោះហើរត្រង់មកកម្ពុជាឱ្យប្រសើជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀត។
ក្រៅពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើទៅកាន់សភាពាណិជ្ជកម្មឌូបៃនូវចំនួន៥ចំនុចបន្ថែមទៀត ដោយក្នុងនោះរួមមានមាន៖ ១.ពិធីចុះអនុសារណយោគយល់គ្នារវាង សភាពាណិជ្ជកម្មទាំងពីរ ២.ស្នើឲ្យមានការធ្វើដំណើរទស្សនៈកិច្ច ដែលរៀបចំការអញ្ជើញដោយ សភាពាណិជ្ជកម្មឌូបៃ ៣. ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ធុរជន និងវិនិយោគិនទាំងពីរ ដោយផ្អែកលើវិស័យអថិភាពរួម ៤. ស្នើសុំឲ្យមានកាលើកលែងពិសេសសម្រាប់ធុរជនឬវិនិយោគិន ដែលកំពុងធ្វើសកម្មភាពធុរកិច្ច និងវិនយោគនានា ពីកម្ពុជា និង៥.ក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អញ្ជើថ្នាក់ដឹកនាំនិងសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មឌូបៃ។
ជាកាឆ្លើយតបពីសភាពាណិជ្ជកម្មឌូបៃ គឺបានទទួលយកតាមការស្នើសុំខាងលើ នឹងបន្តរក្សានូវទំនាក់ទំនងឱ្យមានប្រសិទ្ធភាព រវាងសភាពាណិជ្ជកម្មទាំងពីរ៕ អត្ថបទ៖ រង្សី