ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមគោរពអបអរសាទរជូនអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងឱកាសដែលអង្គមហាសន្និបាតឆ្នោតគាំទ្រជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាល

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ សូមអបអរសាទរ និងគាំទ្រជូនចំពោះអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលអង្គមហាសន្និបាតវិសាមញ្ញាតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតគាំទ្រ អ្នកឧកញ៉ា ជា សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងក្នុងសារលិខិតអបអរសាទរ ដោយបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកជំនួញខ្មែរ និងសមាជិកព្រឹទ្ធសភាដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ាប្រធាន ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕