បើតាម ការបញ្ជាក់ពី លោក ឡេង ប្រុស បងបង្កើត ឧកញ៉ា ឡេងណាវ៉ាត្រានេះជាសាច់ញាតិជនរងគ្រោះទើបទៅដល់កំពង់សោមដែលបានទទួលប្រាក់ឧបត្ថមសរុប8លានរៀល ពីឧក ញ៉ាឡេងណាវ៉ាត្រានិងត្រ កូលឡេងតាមរយ:បង ប្រុញ រុសរាយ សម្រាប់ ជាសាហ៊ុយធ្វើដំណើរ ហូបចុក ខណៈអ្នករងគ្រោះនៅបាត់ខ្លួននៅឡើយ។
អ្នកភូមិ របស់លោក ឧកញ៉ា ឡេងណាវ៉ាត្រា ដែលបានទៅធ្វើជាកម្មករនៅ អាគារដែលរលំបាក់ខាងលើមានរហូតដល់៥នាក់ 1/សុឹម មន,2/ភួន ផាន់ណា,3/ឆេង ចន្ថា,4/ឆុន ធាន,៥ សយ ម៉ៅ គិតមកដល់ម៉ោងនេះ ក្រុមសង្គ្រោះមិនទាន់រកឃើញនៅឡើយទេ។
តាមប្រភពលោកHuy Bunleng អ្នករាយការណ៌ព័ត៌មានល្បីឈ្មោះ ឲ្យPNN គិតមកត្រឹមម៉ោងជិត៧យប់ថ្ងៃ២២មិថុនា២០១៩នេះ ក្រុមសង្គ្រោះច្រើនរាប់រយនាក់ កំពុងបន្តសកម្មភាពកាយគំនរបាក់បែកពីសំណង់អាគារសណ្ឋាគារដែលបាក់រលំនៅក្រុងព្រះសីហនុ ចូលរួមពីអជ្ញាធរកម្ពុជា និងក្រុមអ្នកជំនាញជនជាតិចិនផងដែរ។ បើតាមមន្ត្រីចូលរួមប្រតិបត្តិការថ្លែង សកម្មភាពនេះនិងបន្តធ្វើទាំងយប់បើទោះជាមានភ្លៀងរលឹមក៏ដោយ ដោយរៀបចំភ្លើងបំភ្លឺពីក្រុមបច្ចេកទេសអគ្គិសនីខេត្តព្រះសីហនុ ដើម្បីពន្លឿនក្នុងការកាយយកគំនរបាក់បែកនេះ។
មន្ត្រីថ្លែងថា គិតត្រឹមម៉ោងជិត៧យប់ថ្ងៃ២២មិថុនា២០១៩នេះ ចំនួនជនរងគ្រោះមិនទាន់កើនឡើងទេ។ ទោះជាយ៉ានេះក្តី ដោយសារតែប្រតិបត្តិការសង្គ្រោះមិនទាន់បញ្ចប់ មន្ត្រីមិនទាន់អាចបញ្ជាក់ជាផ្លូវការពីចំនួនជនរងគ្រោះនៅឡើយ ដោយសារថាខ្លាចនៅមានសេសសល់កប់ជាប់នៅក្នុងគំនរបេតុងបាក់បែកនេះទៀត ៕
រូបថត៖ Ja Dance