សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសារលិខិតរំលែកមរណទុក្ខ គោរពជូន អ្នកឧកញ៉ា សំ អាង ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ, អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ, ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជីដូន។
ក្នុងនាមជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា មានក្តីរន្ធត់ តក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងដែលបានទទួលដំណឹងថា សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ដែលត្រូវជាម្តាយក្មេករបស់អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ហើយត្រូវជាជីដូនរបស់ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នាវេលាម៉ោង ៩:១៨នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំដោយជរាពាធ។
ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។