ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសបុគ្គលិកច្រើននាក់ ដោយអោយប្រាក់ខែ យ៉ាងតិច៤០០ដុល្លារ ក្នុង១ខែ។

លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះ នៅក្នុងផេករបស់លោកថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក ដូចខាងក្រោម ៖
តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ (វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ)
កម្មករដើរតាមសាស័រ ចំនួន300នាក់ (វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ)
ត្រូវការជួលឡានប៉ែនបន្ទាន់ (វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ) មួយថ្ងៃធ្វើការ10ម៉ោង ចំនួន 80គ្រឿង ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម។

ការជ្រើសរើសបុគ្គលិកផ្នែកសំរាមនេះ គឺស្របពេលដែលបុគ្គលិកសំរាមបានធ្វើបាតុកម្ម ទាមទារផ្ដល់ប្រាក់កម្រៃដល់ពួកគេ ដោយពួកគេមិនចេញធ្វើការប្រមូលសំរាម ចាប់តាំងពីថ្ងៃទី០២ តុលា កន្លងទៅនេះ។ ការមិនចេញប្រមូលសំរាម ធ្វើឲ្យកកស្ទះសំរាម នៅក្នុងរាជធានី ជាហេតុធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងប្រមូលសំរាម និងប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ៕
បងប្អូនដែលមានបំណងចង់ធ្វើការងារនេះ សូមទាក់ទងទៅលេខ៖
0963360486
069341888
0968018853
0968760516

