បុរី ឌឹផ្លរ៉ា ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននិងខុនដូលំដាប់ខ្ពស់ប្រណិតមួយ ដែលបាននឹងកំពុងឈរជើងយ៉ាងសកម្មវិនិយោគអស់រយៈពេលប្រមាណ ៩ឆ្នាំមកហើយក្នុងវិស័យអលចនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានវិនិយោគគម្រោងបុរីដ៏ធំនៅតាមផ្លូវជាតិលេខ ៦A ។ បច្ចុប្បន្ន ឌឹផ្លរ៉ា កំពុងអភិវឌ្ឍន៍គម្រោងខុនដូ The FLORA Suites និង សណ្ឋាគារ ibis styles នៅក្នុងតំបន់បឹងកេងកង១ ផងដែរ។

តើឧកញ៉ារូបណាជាថ្នាក់ដឹកនាំក្រុមហ៊ុនបុរី ឌឹ ផ្លរ៉ា?
ក្រុមហ៊ុនបុរីនេះដឹកនាំសហគ្រិនខ្មែរដែលទទួលបានងារជាឧកញ៉ាក្នុងថ្ងៃខែតែមួយ គ្រាន់តែព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ហើយត្រូវជាឪពុកកូនទៀតផង។ ទី១ គ្មាននរណាក្រៅពីពាណិជ្ជករឈ្មោះថា ឧកញ៉ា លឹម ចាំងស្រ៊ុន ដែលមានតួនាទីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌឹ ផ្លរ៉ា ។
លោក ចាំងស្រ៊ុន ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោមងារជា «ឧកញ៉ា» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៣៦។

ទី២ ឧកញ៉ា លឹម កុកជាំង កាន់ដំណែងជាអគ្គនាយកក្រុមហ៊ុន ឌឹផ្លរ៉ា ចំណែកភរិយារបស់លោក គឺលោកស្រី តាំង សុខគីម អគ្គនាយិការង ក្រុមហ៊ុន ឌឹ ផ្លរ៉ា ។ លោក កុកជាំង ទទូលបានគោរមងារ«ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៣៩ ចុះថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ ។
ឧកញ៉ា លឹម ចាំងស្រ៊ុន បានបោះទុនវិនិយោគលើក្រុមហ៊ុន ឌឹ ផ្លរ៉ា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល ៩ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ គឺបុរី ឌឹ ផ្លរ៉ា, ខុនដូ ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊ែ្វរ, ផ្សារទំនើប The Almond Supermarket, និង Mercure Phnom Penh Beung Keng Kong 1 ៕


