អ្នកឧកញ៉ា លឹម ហេង៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកក្រុមហ៊ុនវិនិយោគរបស់ជប៉ុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងក្នុងនាមវិស័យឯកជនក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគឺបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកអ្នកវិនិយោគឬទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្តាក់ទុននៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនជប៉ុនមួយចំនួនបង្ហាញពីគម្រោងចង់ពង្រីកខ្លួន ប្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «អ្វីដែលកម្ពុជាបាននិងត្រៀមខ្លួនទទួលអ្នកវិនិយោគបរទេសនេះ គឺកម្ពុជាមានច្បាប់វិនិយោគថ្មី កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិន , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េ , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមរ៉ាត់អារ៉ាប់រួមកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនផ្សេងទៀត ជួយឱ្យយើងអាចនាំចេញទៅប្រទេសជាច្រើនផ្សេងទៀតបានមិនមែនតែទៅជប៉ុននោះទេ»។

អ្នកឧកញ៉ាលើកឡើងថា មិនតែប៉ុណ្ណោះកាកែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ចថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអធិបតីហ៊ុនម៉ាណែតកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៣ កន្លងទៅនេះសម្តេចធិបតី ហ៊ុន ម៉ាណែតដែលទើបតែឡើងធ្វើជានាយករដ្ឋមន្ត្រីមិនបានប៉ុន្មានផង បានរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនដើម្បីកែលម្អក៏ដូចជាការពារអ្នកវិនិយោគក្នុងស្រុកជួយដោះស្រាយបញ្ហាប្រឈមរករបស់អ្នកវិនិយោគ។ផ្អែកលើវេទិកានេះយើងសង្ឃឹមថាជាការផ្សព្វផ្សាយទៅខាងក្រៅឱ្យឱ្យអ្នកវិនិយោគផ្សេងៗមានការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ាមានប្រសាសន៍ថា «ក្រុមហ៊ុនជប៉ុនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមដែលខ្ញុំធ្លាប់ដឹងឈរនៅលំដាប់ថ្នាក់ទី ៤ ឬទី ៥ ហើយការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាជាសញ្ញាណល្អមួយសម្រាប់ល្អអ្នកវិនិយោគបរទេសទាំងអស់ កាន់តែមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ព្រោះក្រុមហ៊ុនជប៉ុនមុនធ្វើការវិនិយោគ គាត់បានធ្វើការសិក្សាលំអិតណាស តាំងពីសុវត្ថិភាព សុខសន្តិភាព ស្ថេរភាពនិងកំណើន ដូច្នេះធ្វើឱ្យក្រុមហ៊ុនផ្សេងៗមិនមានភាពស្ទាក់ស្ទើរមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនៅមានជំនឿថាក្រោយដំណើរទស្សនៈកិច្ចរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនៅប្រទេសជប៉ុនលើកនេះកាន់តែទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀតនៅពេលខាងមុខនេះ»៕ តាកែវ