ដើម្បីជួយលើកកម្ពស់កំណើនក្នុងវិស័យសុខាភិបាលនៃប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសដាក់ដំណើការគម្រោងហិរញ្ញប្បទានសម្រាប់អាជីវកម្មវេជ្ជសាស្ត្រ។
គម្រោងហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងវិស័យវេជ្ជសាស្រ្តនេះ នឹងផ្តល់ឱកាសម្រាប់អាជីវកម្មដូចជា មន្ទីរពេទ្យ ព្យាបាលទូទៅ មន្ទីរសម្ភព ឱសថស្ថាន មន្ទីរព្យាបាលមាត់ធ្មេញ និងមជ្ឈមណ្ឌលកែសម្ផស្សផ្សេងៗ ក្នុងការ ទទួល បានឥណទាន ដើម្បីប្រើប្រាស់លើការកែលម្អ ធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីជំរុញ កំណើន ក្នុងវិស័យសុខាភិបាល។
សម្រាប់ការស្នើឥណទានមានដល់ទៅ៥០ម៉ឺនដុល្លារអាមេរិក និងអត្រាការប្រាក់ទាប ជាមួយរយៈពេល ឥណទាន រហូតដល់ ១០ឆ្នាំ។

គួរបញ្ជាក់ថា គម្រោងហិរញ្ញប្បទានសម្រាប់អាជីវកម្មវេជ្ជសាស្ត្រនេះ គឺជាគម្រោងមួយក្នុងចំណោម គម្រោង ជា ច្រើនដែលធនាគារ កាណាឌីយ៉ា បានដាក់ដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជាការរួម ចំណែកក្នុងការស្តារសេដ្ឋកិច្ច និងលើកកម្ពស់កំណើនធុរកិច្ចក្នុងវិស័យជាច្រើនរួមមានទេសចរណ៍ សហគ្រាស ធុនតូច និងមធ្យម អាជីវកម្មបៃតង សុខាភិបាល ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។

ធនាគារកាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាពពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះ ពាន រង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣។ គិតមកទល់ពេលបច្ចុប្បន្ននេះ ធនាគារ កាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ ឌីជីថលនិងធនាគារ ស្វ័យប្រវត្តិ ជាង៤៥០កន្លែង ទូទាំងប្រទេស៕
អត្ថបទ៖ សុកធា