លោកឧកញ៉ា លឹម លាង កាលពីពេលថ្មីៗនេះ បានកុម្ម៉ង់ទិញឈុតគ្រឿងអលង្ការយ៉ាងពិសេសចំនួន ២ឈុត គឺខ្សែដៃពេជ្រ និងខ្សែកមាសទម្ងន់ ២ដំឡឹង ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជូនមនុស្សជាទីគោរពស្រលាញ់ ២រូប ។

លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដ៏ល្បីល្បាញលំដាប់កំពូលប្រចាំប្រទេសកម្ពុជា និងជាអ្នកជួយច្នៃម៉ូដគ្រឿងអលង្ការដ៏ប្រណិតទាំងពីរខាងលើ ដោយផ្ទាល់ តាមការកុម្ម៉ង់របស់ លោកឧកញ៉ា លឹម លាង បានបង្ហោះសារអរគុណដល់លោក ឧកញ៉ា លឹម លាង កាលពីថ្ងៃទី២៣ ខែធ្នូ នេះថា៖ “សូមថ្លែងអំណរគុណដល់ ឧញ៉ា លឹម លាង ដែលបានធ្វើខ្សែដៃពេជ្រជាមួយត្បូងរតនៈគិរី ដ៏ស្រស់ស្អាតចំនួនពីរខ្សែជូនទៅដល់ អ្នកម្តាយ ឧញ៉ា ឌួង ឆាយ និង ធ្វើខ្សែកមាសទំងន់ ពីរដំទ្បឹង ជូនដល់ ឯកឧត្តម លឹម គង់”។

លោកឧកញ៉ា លឹម លាង គឺជាអ្នកវិនិយោគិនចាស់វស្សាលើវិស័យអចលនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្ន លោកឧកញ៉ា កំពុងអភិវឌ្ឍន៍គម្រោងផ្ទះវីឡា និងវីឡាលម្ហែសម្រាកលម្ហែដ៏ប្រណិតៗលំដាប់អភិជន Kiripark Residence and Resort ដ៏ធំលើផ្ទៃដីប្រមាណជាង ៣០០ហិចតា នៅខេត្តព្រះសីហនុ។ លោកឧកញ៉ា លឹម លាង ក៏ត្រូវបានមជ្ឈដ្ឋានអ្នកស្គាល់លោក ដឹងថា ជាសហគ្រិនខ្មែរមួយរូប ដែលមានសណ្ដានចិត្តល្អ និងចូលចិត្តរាប់អាន ផ្ដល់តម្លៃជាមួយមនុស្សនៅជុំវិញ។ ជាពិសេស ពេលមានកម្មវិធីអញ្ជើញពីអ្នករាប់អាន លោកឧកញ៉ា តែងតែចូលរួមមិនដែលខាន។
ហើយសម្រាប់អតិថិជនដែលមានបំណងចង់កុម្ម៉ង់ម៉ូដគ្រឿងអលង្ការ មាស និងពេជ្រ ប្រណីតៗ ជូនមនុស្សជាទីស្រលាញ់ក្នុងឱកាសពិសេសណាមួយ អាចអញ្ជើញមក ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ដែលមានបទពិសោធន៍យូរឆ្នាំ និងក្រុមជាងច្នៃម៉ូដជំនាញៗទាំងខ្មែរ និងបរទេស និងឧបករណ៍ម៉ាសុីនពិនិត្យគុណភាពពេជ្រដ៏ទើបចុងក្រោយបង្អស់។ ហាងមាសពេជ្រ CSNJ មានទីតាំងនៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕





