ក្រុមហ៊ុន លន ស៊ីធីគ្រុប នៅតែបន្តចំណាយទន់បន្ថែមជាង ១៧លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់លំនៅដ្ឋានរបស់ខ្លួន សំរាប់គម្រោងដ៏ធំនៅទីតាំងរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។ បើទោះបីជាបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកនៅតែបន្តអូសបន្លាយដែលធ្វើអោយវិស័យអចលនទ្រព្យស្ទើរទូរទាំងសាកលលោកមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា ដែលធ្វើការការទិញ-លក់ក្នុងវិស័យអចលនទ្រព្យមានការថមថយខ្លាំងនៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំកន្លងទៅ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការខិតខំយ៉ាងយកចិត្តទុកដាក់របស់អ្នកឧកញ៉ា តុល លន ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ លន ស៊ីធីគ្រុប គឺនៅតែបន្តដំណើរទៅមុខជានិច្ច ចំពោះការសាងសង់លំនៅដ្ឋានជូនអតិថិជនទាំងទីតាំងភ្នំពេញ ទាំងទីតាំងក្រុងព្រះសីហនុ ដើម្បីបន្តផ្គត់ផ្គង់តម្រូវការជូនអតិថិជន បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលយ៉ាងណាក៏ដោយ។
ដោយឡែកសំរាប់ បុរី លនស៊ីធីឡូតធឺសសាណា គម្រោងទី៣ នៅភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខនេះ អ្នកឧកញ៉ា តុល លន បានបង្ហើបប្រាប់ថា លោកត្រៀមចំណាយទន់បន្ថែមជាង ១៧លានដុល្លារដើម្បីបញ្ចប់ការសាងសង់លំនៅដ្ឋានជូនអតិថិជននៅគម្រោងទី៣ នៅចោមចៅ ផ្លូវជាតិលេខ៣ ដែលបានបើកការសាងសង់តាំងពីចុងឆ្នាំ២០១៩ មកម្លោះ។ គម្រោងទី៣នេះ បានសាងសង់លើផ្ទៃដីប្រមាណ ១៥ហិចតា មានលំនៅដ្ឋានសរុបប្រមាណជាង ៧០០ល្វែង ហើយបានបែងចែកជា៣ដំណាក់កាល ដោយដំណាក់កាល ទី១ និង ទី២ ត្រូវបានប្រគល់ផ្ទះជូនអតិថិជនរួចរាល់ ហើយបានកំពុងតែបន្តសាងសង់បន្ថែមនូវដំណាក់កាលទី៣ទៀតផងដែរ។ ចំពោះដំណាក់កាលទី៣នេះទៀតសោតមានលំនៅដ្ឋានប្រមាណ ២៧០ ល្វែងក្នុងផ្ទៃដីប្រមាណ៣ហិចតា ដែលកំពុងមានភាពមាមាញឹកក្នុងការប្រគល់ផ្ទះជូនអតិថិជន។

អ្នកឧកញ៉ា តុល លន បានបន្ថែមប្រាប់ថា មូលហេតុដែលលោកនៅតែត្រៀមបញ្ចេញទុនដើម្បីពន្លឿនក្នុងការសាងសង់បញ្ចប់នោះ គឺដោយសារតែអតិថិជនរបស់លោកទាំងថ្មី ទាំងចាស់នៅតែបន្តការគាំទ្រគម្រោងរបស់លោក ទើបធ្វើអោយលោកខិតខំយ៉ាងមមាញឹកក្នុងការសាងសង់បន្ថែម បើទោះបីជាប្លុកខ្លះក្នុងដំណាក់កាលទី៣នេះ មិនទាន់បានលក់ ឬក្នុងស្ថានភាពសេដ្ឋកិច្ចសាកលលោកកំពុងតែជួបវិបត្តិក៏ដោយ។
អ្នកឧកញ៉ាបានសង្ងត់បន្ថែមថា «លោកបានចំណាយទុនសង់បន្ថែមក៏ព្រោះតែបន្តផ្តល់ ភាពជឿងជាក់ ទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ហើយមិនមែនទាល់តែអតិថិជនទិញទើបសង់លំនៅដ្ឋានជូន នោះទេ គឺលោកបានត្រៀមផ្ទះសង់ផ្ទះរួចរាល់ ១០០ភាគរយដើម្បីលក់ជូនអតិថិជនអោយចូលរស់នៅបានភ្លាមៗ ដោយមិនចាំបាច់ត្រូវការរងចាំក្នុងការសាងសង់នោះទេ»៕






