ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 កាលពីពេលថ្មីៗនេះបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០ដុល្លារ ដល់សាលាបឋមសិក្សាមួយនៅខេត្តក្រចេះក្នុងការកសាងរបងសាលារៀន។

ការជួយឧបត្ថម្ភរបស់លោកឧកញ៉ា នាពេលនេះ គឺក្រោយពីលោកបានឃើញពីភាពខ្វះខាតនៅសាលាបឋមសិក្សាដំរីផុង ។ បច្ចុប្បន្នសាលាបឋមសិក្សាដំរីផុង កំពុងរៀបចំសម្ភារៈតុបតែងថ្នាក់រៀន ពង្រាយកង្ហារ និងអំពូលភ្លើង តាមបន្ទប់រៀននីមួយៗ ដើម្បីជួយសម្រួលដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូក្នុងការរៀននិងបង្រៀនប្រចាំថ្ងៃ ក៏ដូចជាធ្វើការរៀបចំឲ្យសាលារៀនមានបរិស្ថានស្អាត និង ការរៀននិងបង្រៀនមានគុណភាព។
សូមជម្រាបជូនផងដែរថា អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ឧកញ៉ា យឹម តាស្រង់ និងលោកជំទាវ តែងតែចូលរួមចំណែកធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗ ជួយកសាងសាលារៀន ហើយកន្លងទៅថ្មីៗនេះ លោកឧកញ៉ា ក៏បានកសាងក្លោងទ្វារសាលា និងដងទង់ជាតិ នៅសាលាបឋមសិក្សាមួយដែលលោកធ្លាប់បានរៀន នៅខេត្តក្រចេះផងដែរ៕
អត្ថបទ៖ សុកធា

