ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានបន្តប្រគល់ផ្ទះអាជីវកម្ម ហ្សបហៅស៍ (Shophouse) ជូនដល់អតិថិជន បុរី វិមានសំណាង កាលពីពេលថ្មីៗនេះ។
តាមឱ្យបញ្ជាក់ពីលោកឧកញ៉ា គីម ហ៊ាង ការប្រគល់ទទួលខាងលើនេះ រួមមាន ការប្រគល់ផ្ទះអាជីវកម្ម ប្រគល់សោ ប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ជារួមគឺប្រគល់ទីតាំងផ្ទះ ១០០% ឱ្យទៅអតិថិជនកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់តែម្តង។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញសារអបអរសាទរយ៉ាងដូច្នេះថា៖ “សូមអបអរសាទរដល់ អតិថិជន បុរី វិមានសំណាង ដែលមកទទួលផ្ទះអាជីវកម្ម ហ្សបហោស៍ និងសូមគោរពជូនពរទៅដល់អតិថិជនជួបតែសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច”។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ
បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។
បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕