ភរិយាអ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំជាច្រើនរូបឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

ភរិយារបស់អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំជាច្រើនរូបបាននាំយកថវិកាឧបត្ថម្ភដល់គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា គៀន ស្រីនាង ទ្រី ភាព

ការឧបត្ថម្ភថវិការបស់លោកជំទាវ អ្នកឧកញ៉ា ដើម្បីទ្រទ្រង់ដល់សកម្មភាពចម្បងៗរបស់កាកបាទក្រហមនៅខេត្តព្រះសីហនុ ជាពិសេសក្នុងបេសកម្មនាំយកអំណោយសង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១.១៦៥គ្រួសារ នៅស្រុកព្រៃនប់ ។

លោកជំទាវ ហេង គីមជី ទៀ វិចិត្រ

ក្នុងនោះ អ្នកឧកញ៉ា គៀន ស្រីនាង ឧត្តមភរិយាអ្នកឧកញ៉ា ទ្រី ភាព បានចូលរួមឧបត្តម្ភថវិកាចំនួន២៥០០០ដុល្លារ។ លោកជំទាវ ហេង គីមជី ឧត្តមភរិយា ឧកញ៉ា ទៀ វិចិត្រ ឧបត្តម្ភថវិកាចំនួន ៥០លានរៀល។ លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយា លោក ហ៊ុន ម៉ានី ឧបត្តម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ រួមទាំងមានឧបត្ថម្ភថវិកាពីសប្បុរសជនជាច្រើនរូបទៀត។

លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី

សូមជម្រាបជូនថា បេសកម្មនាំយកអំណោយសង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១.១៦៥គ្រួសារ បានធ្វើឡើងជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។  

លោក គួច ចំរើន

បើតាមការឱ្យដឹងពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ កន្លងមកបានចុះចែកជូនអំណោយដល់ប្រជាពលរដ្ឋនៅឃុំសាមគ្គីចំនួន ៤៦៧ គ្រួសារម្តងរួមមកហើយកាលពីថ្ងៃទី២៤។ នៅថ្ងៃទី២៦ ខែធ្នូ បានបន្តនាំយកអំណោយចែកជូនពលរដ្ឋចំនួន ១.១៦៥គ្រួសារទៀត ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ  ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៥ម៉ឺនរៀល ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្ដាប់ឱ្យបាននូវបញ្ហាប្រឈម ត្រូវ សង់លំនៅដ្ឋានឲ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ និងណែនាំដល់មន្ត្រីពាក់ព័ន្ធបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហម បន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឲ្យមានសុវត្ថិភាព និងបងប្អូន អាជ្ញាធរ កងកម្លាំងត្រូវត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសចាស់ជរា និងកុមារឲ្យមានកន្លែងសុវត្ថិភាព ៕

អត្ថបទ៖ សុកធា