កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ កំពុងបង្ហាញភាពទាក់ទាញយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុកនិងភ្ញៀវទេសចរណ៍បរទេស ក្រោមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពីសំណាក់អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី អ៊ីមផត អិចផត ខូអិលធីឌី។

ក្នុងឱកាសបុណ្យណូអែលឆ្លងឆ្នាំ២០២៤នេះ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ក៏បានរៀបចំតុបតែងបន្ថែមទៀត ធ្វើឱ្យទិដ្ឋភាពកាន់តែស្រស់ស្រាយ។ ដើម្បីឱ្យកំពង់ផែមួយនេះប្រកបទៅដោយគុណតម្លៃ និងលើកស្ទួយដល់វិស័យទេសចរណ៍ បច្ចុប្បន្នកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មានសេវាកម្មដ៏ទាក់ទាញដូចជា៖ ១)ក្រុមហ៊ុនអូប័រទេសចណ៍ទាំង ១០ក្រុមហ៊ុន ២)ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ៦ធនាគារ ៣)អាហារដ្ធាន ដឹហ្វូត ៤)ហាងកាហ្វេអាម៉ាហ្សូន ៥)ហាងទំនិញ សេវិនអីលីវិន ៦)ហាង ដឹបៀរ ៧)សេវាកម្មម៉ូតូទឹកជួល ៨)សេវាកម្មតាក់ស៊ី រឺម៉កកង់បី ៩)ការិយាល័យព័ត៌មានទេសចរណ៍ ១០)ហាងលក់សំលៀបបំពាក់ ១១)បន្ទប់ទឺកសាធារណះ បុរស/នារី ១២)អូប័រសង្រ្គោះបន្ទាន់ ១៣)ឡានពេទ្យសង្រ្គោះបន្ទាន់ ១៤)ឡានពន្លត់អគ្គីភ័យ និង ១៥)ចំណតរថយន្ត សន្តិសុខសុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។
គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បានរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ កំពង់ផែទេសចរណ៍នេះ មានផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ និងអាចចេញ-ចូលអូប័រទេសចរណ៍តូច ធំ ២០គ្រឿងក្នុងពេលតែមួយ ហើយក៏ជាចំណតសុវត្ថិភាពមួយមានលក្ខណៈសម្បត្តិពេញលេញ ស័ក្តិសមជាកំពង់ផែមានសក្តានុពលរបស់ខេត្ត ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍៕




