នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ឧកញ៉ា ស្រី ចាន់ថន ចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។
លោកឧកញ៉ា និងក្រុមការងារយុវជនក្រៅប្រទេសនឹងក្រុមយុវជន១៥៧សាខាខេត្តកណ្តាលបានចូលជួបសម្តែងការគួរសមសំណេះសំណាលជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីដឹងអំពីបញ្ហាទឹកជំនន់និង ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋអោយរួចផុតពីគ្រោះជំនន់ទឹកភ្លៀវផងដែរ។
លោកឧ្ញកញ៉ាបានបង្ហោះសារលើបណ្តាញសង្គមថា “ ថ្ងៃទី១៦.១០.២០២០ ខេត្តពោធិ៍សាត់ មុននឹងចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ ខ្ញុំបាទ និងក្រុមការងារយុវជនក្រៅប្រទេសនឹងក្រុមយុវជន១៥៧សាខាខេត្តកណ្តាលបានចូលជួបសម្តែងការគួរសមសំណេះសំណាលជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានស្តាប់ការធ្វើបទបង្ហាញពីស្ថានភាពភាពបញ្ហាទឹកជំនន់ និងផែនការយុទ្ធសាស្ត្រដឹកនាំយ៉ាងល្អរបស់ឯកឧត្តមអភិបាល ក្នងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋអោយរួចផុតពីគ្រោះទឹកជំនន់នេះ.. ព្រមទាំងបានទទួលយកនូវបទពិសោធន៍យ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋផងដែរ..ក្នុងនោះខ្ញុំបាទ និងក្រុមការងារក៏បានពិសារអាហារសាមគ្គី(បាយប្រអប់តាមបែបសាមញ្ញ) ជាមួយឯកឧត្តមអភិបាល ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង…។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យមនុស្សស្លាប់១៨នាក់ ក្នុងនោះក្មេង៨នាក់ និងរបួស២នាក់។