ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្វាគមន៍ដំណើរទស្សនកិច្ច BNI Amazing មកកាន់បុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី ២៨ ធ្នូ ២០២៣ សមាជិក-សមាជិកា ​BNI Amazing-Phnom Penh 2, Cambodia ​ជា​ច្រើនរូប ​​បាន​ធ្វើដំណើរទស្សនកិច្ច​នៅ បុរី វិមានសំណាង​​​ដោយ​ផ្ទាល់ ព្រម​ទាំង​បាន​​​​ចូលរួម​ស្តាប់​ការ​ធ្វើបទបង្ហាញ​​​គម្រោង​​សំខាន់ៗ​របស់​បុរី វិមានសំណាង ពី​លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

BNI ជាស្ថាប័ន​បណ្តាញ​ទំនាក់ទំនង​អន្តរជាតិ​​មួយ ដែល​​ផ្តល់​ឱកាស​ឱ្យ​ម្ចាស់​អាជីវកម្ម​ជួបជុំ​គ្នា​ជា​ប្រចាំ ដើម្បី​ជួយ​ប្រឹក្សា​ ដោះស្រាយ​លើបញ្ហាជាប់គាំងនានា ​ក្នុងការធ្វើអាជីវកម្ម​ និងការចែករំលែកផ្តល់គំនិតអំពីការធ្វើអាជីវកម្ម​ជាច្រើនដល់គ្នាទៅវិញទៅមក។

បុរី វិមានសំណាង ជា​គម្រោងអភិវឌ្ឍ​លំនៅឋាន​បែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shophouse) រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​ទៀត​​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ