អ្នកឧកញ៉ា លី ហួរ បរិច្ចាគថវិកាបន្ថែមបង្គ្រប់ ៨៨៨៨៨ ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ​​បាន​បរិច្ចាគថវិកាបន្ថែម​​ជាង ៨ម៉ឺនដុល្លារ​ ដើម្បី​បង្គ្រប់​ ៨៨៨៨៨ ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា ​​កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរទៅកាន់មនុស្សធម៌” នៅ​ទីតាំង​បរិវេណជុំវិញ បុរី វិមានភ្នំពេញ ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រយៈ​ចម្ងាយ ៥គីឡូម៉ែត្រ កាលពី​ថ្ងៃ​អាទិត្យ ដោយ​​​មាន​ការ​ចូលរួម​ពី​លោក កើត ឆែ អភិបាលរង​រាជធានីភ្នំពេញ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមគ្រួសារ និងសាធារណៈជន​សរុបប្រមាណជិត ១០០០នាក់។

បន្ទាប់ពី​កម្មវិធី​ដើរម៉ារ៉ាតុន​ទៅ​ដល់​គោលដៅ អ្នកឧកញ៉ា លី ហួរ បានប្រកាសជាសាធារណៈនូវថវិកា ដែល​ប្រមូល​បានមានចំនួន ៨.៥២៧,៦៦ ដុល្លារ ហើយអ្នកឧកញ៉ា មានប្រសាសន៍ថា ក្រុមហ៊ុន លី ហួរ គ្រុប នឹងបរិច្ចាគថវិកាបន្ថែមចំនួន ៨០.៣៦០,៣៤ ដុល្លារ ដើម្បីបង្រ្គប់ចំនួន ៨៨.៨៨៨ ដុល្លារ។ ថវិកានេះ អ្នកឧកញ៉ា​នឹងយកទៅប្រគល់ជូន មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា។ ​​​

គួរបញ្ជាក់ថា កម្មវិធី “ដំណើរទៅកាន់មនុស្សធម៌” នេះ ​​ធ្វើ​ឡើង​​​រួមគ្នាដើរ ដើម្បីសុខភាព និងគាំទ្រសកម្មភាព​សប្បុរសធម៌ និង​ដើម្បី​ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងស្នាមញញឹមកុមារ ដើរជាមួយ​គ្នា​បានគ្រប់វ័យ ជាលក្ខណៈគ្រួសារ ឬជាក្រុម។ ចំពោះ​ថវិកាដែលទទួលបាន​ពីការបរិច្ចាគ ​នឹងប្រគល់​ជូន​ទៅកាន់មូលនិធិគន្ធបុប្ផា​កម្ពុជា៕​​​​