ឧកញ៉ា ហេង គឹមស៊រ៖ ធ្វើជាមនុស្ស ត្រូវប្រកាន់គោលការណ៍ចំនួន៣ “កុំ”

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង គឹមស៊រ ​​​អគ្គនាយករង ក្រុមហ៊ុន ជីធីវីស៊ី គ្រុប ( G.T.V.C Group) ​​​​យល់​ថា​ ធ្វើជាមនុស្ស ត្រូវ​ប្រកាន់​គោលការណ៍ “កុំ” ចំនួន ៣ យ៉ាង ទើប​ជាការ​ប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​លើកឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ២០២៣ ​​ថា​ ធ្វើជាមនុស្ស​ ត្រូវប្រកាន់គោលការណ៍ចំនួន៣ “កុំ”​ គឺ៖ ១/ “កុំ”​ភ្លេចគុណ​ អ្នកដែលធ្លាប់ជួយយើង។ ២/ “កុំ”​ភ្លេចអ្នកដែលនៅជាមួយយើង​ នៅពេលដែល​យើងជួប​គ្រា​លំបាក។ ៣​/ “កុំ”​ជិះជាន់​ធ្វើបាបអ្នកទន់ខ្សោយ​ ដើម្បីតែប្រយោជន៍លាបសក្ការៈរបស់ខ្លួន។

ឧកញ៉ា ហេង គឹមស៊រ ជា​​អគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និង​ម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា ​ក្រោមការ​ដឹក​នាំ​របស់​បងថ្លៃ​របស់​ខ្លួនគឺ ​អ្នកឧកញ៉ា ទៀ វិចិត្រ។ ​លោកឧកញ៉ា​​ ហេង គឹមស៊រ និង​ភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរ​តែងតែចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងសកម្មភាព​មនុស្សធម៌ជាច្រើន ដូចជា​​ការ​ចូលរួម​កសាង​សមិទ្ធផល​​តាម​វត្ត​អារ៉ាម និង​សកម្មភាព​​សប្បុរសធម៌​ផ្សេងៗ​​នៅ​ក្នុង​មូលដ្ឋានខេត្តព្រះសីហនុ៕