មកដឹងទ្រព្យសម្បត្តិអតីត CEO Alibaba Jack Ma

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

អតីតគ្រូបង្រៀនភាសាអង់គ្លេស លោក Jack Ma បានបង្កើតក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយនៅវិញពិភពលោក។
នៅខែ កញ្ញា ឆ្នាំ ២០១៩ លោក Jack Ma បានលាឈប់ពីតំណែងជាប្រធាននាយកប្រតិបត្តិរបស់ Alibaba ។ ត្រូវបានស្នងតំណែងដោយនាយកប្រតិបត្តិ Daniel Zhang ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅឆ្នាំ ២០១៤ របស់ខ្លួននៅទីក្រុងញូវយ៉ក បានបង្កើតកំណត់ត្រាជាការបោះទុនភាគហ៊ុនសាធារណៈដ៏ធំបំផុតរបស់ពិភពលោក ដោយរកបាន ២៥ ប៊ីលានដុល្លារ។
ការវិនិយោគរបស់លោក​ Ma លើសពីក្រុមហ៊ុន Alibaba រួមមានភាគហ៊ុននៅក្នុងក្រុមហ៊ុនឧស្សាហកម្មកម្សាន្តចិន Huayi Brothers និងទីក្រុងប៉េកាំង Enlight Media ។

ការចុះផ្សាយរបស់ទស្សនាវដ្តី Forbes នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់ស្ថាបនិក​ Alibaba មានចំនួន 53.8 ប៊ីលានដុល្លារ។

 

ក្នុងកំឡុងពេលមានជំងឺរាតត្បាត ជំងឺគ្រុនឈាម មូលនិធិរបស់លោក បានបរិច្ចាគ​ ម៉ាស និងសម្ភារពេទ្យជាច្រើនលានមុខ ដល់សហរដ្ឋអាមេរិក អឺរ៉ុប និងអាហ្វ្រិក។

ប្រភព៖ Forbes
ប្រែសម្រួល៖ ឧកញ៉ាក្បាលកោះ