អ្នកឧកញ៉ា តេង ហឿង អគ្គនាយកក្រុមហ៊ុន ហ្គោលដេន ផាក ឌីវេឡុបមិន ឯ.ក និងលោកស្រី លឹម ឡាង អគ្គនាយិកាប្រតិបត្តិ បានបើកសម្ពោធការសាងសង់គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក (Borey Golden Park The Natural) ក្រោមការវិនិយោគទឹកប្រាក់រាប់រយលានដុល្លារ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ លើផ្ទៃដីប្រមាណ ៦០ហិកតា នៅជាប់ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតង សាងសង់នៅលើផ្ទៃដីទំហំ ៦០ហិកតា នៅលើផ្លូវជាតិ 6A ហ៊ុមព័ទ្ធទៅដោយតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ ជាទីតាំងលូតលាស់សម្បូរបែប។ បច្ចុប្បន្ននេះ បុរី ហ្គោលដេន ផាក កំពុងមានភាពលេចធ្លោក្នុងតំបន់ជ្រោយចង្វារ និងត្រូវបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនទៅលើប្រភេទផ្ទះប្រណិតៗដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស ដែលពេញនិយម និងទាន់សម័យសម្រាប់ការវិនិយោគ និងការរស់នៅ។
សូមជម្រាបថា ស្ថាបនិក បុរី ហ្គោលដេន ផាក អ្នកឧកញ៉ា តេង ហឿង បច្ចុប្បន្ន មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន តេងឡាយ គ្រុប។ លោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣៕


