ឧកញ៉ា ម៉ែន ចិន្តា នាំយកអំណោយចែកជូនកុមារកំព្រានៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ជុំវិញ​ឧកញ៉ា


លោកស្រីឧកញ៉ា ម៉ែន ចិន្តា អភិបាលក្រុមហ៊ុនជេខេប្រផឺធី (JK PROPERTY CO., LTD) បាននាំយក អំណោយ និងថវិកាផ្ទាល់ខ្លួន ចែកជូនកុមារកំព្រានៅសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា ម៉ែន ចិន្តា បានលើកឡើងថា «នាងខ្ញុំបានចុះសួរសុខទុក្ខ កុមារ កំព្រា នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ( N- S- H- C ) និងបានចែករំលែកថវិកាផ្ទាល់ខ្លួន គ្រឿងឧបភោគបរិភោគ និងផ្តល់ឱ្យតុក្តតាស្អាតៗដល់កុមារចំនួន ១៣២នាក់ផងដែរ»។

ក្នុងដំណើរអញ្ជើញសួរសុខទុក្ខដល់កុមារកំព្រានេះ លោកស្រីឧកញ៉ា បានផ្ដល់ជូនសម្ភារៈនិងថវិកាជាច្រើនដូចជា សម្ភារៈនិងអាវកីឡាបាល់ទាត់, តុក្តា ១៣២, សម្ភារៈនិងអាវរាំរបាំ និងគ្រូបង្ហាត់របាំ , គ្រឿងឧបភោគនិងបរិភោគ និងសម្ភារៈប្រើប្រាស់, ឧបត្ថម្ភថ្លៃជួសជុសបន្ទប់ទឹកចំនួន ១៥ បន្ទប់ ស្មើនឹង ៣៥០០ដុល្លារ។

សូមជម្រាបជូនថា លោកស្រីឧកញ៉ា ម៉ែន ចិន្តា ជានិច្ចកាលតែងធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗ ផ្ដល់ជាថវិកាដល់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ហើយតាមរយៈជំនួញជាច្រើន ដែលលោកស្រីឧកញ៉ាមាន នៅក្នុងដៃនៅពេលនេះ ក៏បានជួយសម្រួលជីវភាពប្រជាពលរដ្ឋ រាប់ពាន់នាក់តាមរយៈការងារ ដែលលោកស្រី ផ្ដល់ឱ្យ។ លោកស្រី ម៉ែន ចិន្តា ទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕

អត្ថបទ៖ សុកធា