នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសខួបកំណើតរបស់ខ្លួន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានចែកអំណោយដល់បងប្អូនកម្មករ កម្មការិនី ដែលធ្វើការនៅបុរី វិមានសំណាង ចំនួនជាង ២០០នាក់។

លោកឧកញ៉ាបណ្ឌិត បានលើកឡើងនៅទំព័រហ្វេសប៊ុក នៅថ្ងៃអាទិត្យនេះថា៖ “ទើបចែកអំណោយដល់បងប្អូន ដែលជាកម្មករ កម្មការិនី ជាង ២០០នាក់ ដែលធ្វើការនៅបុរី វិមានសំណាង ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំបាទ ហើយសូមអរគុណបងប្អូនទាំងអស់ ដែលជាផ្នែកសំខាន់មួយ ក្នុងការធ្វើអោយបុរី វិមានសំណាង មានការរីកចំរើនជានិច្ច”។
ពិធីចែកអំណោយដល់កម្មករ កម្មការិនី ខាងលើនេះ ធ្វើឡើងក្នុងឱកាសថ្ងៃពិធីជប់លៀងប្រចាំឆ្នាំរបស់មហាគ្រួសារ ខេអេច គ្រុប (KH Group) នៅការិយាល័យ បុរី វិមានសំណាង ផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ កម្មករ កម្មការិនីម្នាក់ៗ បានទទួលនូវអង្ករ មី និងភេសជ្ជៈមួយចំនួន។
សូមជម្រាបថា ពិធីជប់លៀងប្រចាំឆ្នាំរបស់មហាគ្រួសារ ខេអេច គ្រុប នឹងធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនេះ ក្នុងនោះមានកម្មវិធីសំខាន់ៗដូចជា ពិធីពិសារអាហារជាលក្ខណៈមហាគ្រួសារនៃ KH Group, ពិធីកាត់នំអបអរពិធីខួបកំណើតលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង, ការចាប់ឆ្នោតទទួលរង្វាន់ឆ្នាំថ្មីពី បុរី វិមានសំណាង និងពិធីរាំលេងកម្សាន្តផងដែរ៕



