ព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ស្ពានថ្មីត្រូវបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ជំនួសស្ពានដែកមានស្ថានភាពទ្រុធទ្រោម។ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ត្រូវបានអ្នកឧកញ៉ លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប ជាអ្នករ៉ាប់រងថវិកាលើការសាងសង់។
គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉ បានបញ្ចប់ជាស្ថាពរហើយនៅចុងខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ដោយបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្នសិនហើយ។ ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ ក្នុងតម្លៃប្រមាណ ១,៤លានដុល្លារអាមេរិក៕




រូបភាព៖ កម្ពុជាថ្មី