ឧកញ៉ា ឆាស៍ វ៉ាន់ បានអមដំណើរសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទៅប្រទេសជប៉ុនដើម្បីពិនិត្យសុខភាព។
ក្នុងដំណើរអញ្ជើញទៅកាន់ទីតូក្យូនោះ ឧកញ៉ា ឆាស៍ វ៉ាន់ ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ បាយ័ន និងអគ្គនាយករងក្រុមហ៊ុន វិនិយោគអាណិកជនក្រៅប្រទេស OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ រូបនេះក៏បានអមដំណើរសម្តេចតេជោ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីសូដា ហ្វូមីអូ និងលោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
បន្ថែមទៀត សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យ លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រី ការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុនផងដែរ។
សូមជម្រាបជូនថា បន្ទាប់ពីពិនិត្យសុខភាព និងបញ្ចប់ការបំពេញបេសកកម្មការទូតជួបមិត្តភក្ដិជប៉ុន សម្តេចតេជោបានដឹកនាំក្រុមគ្រួសារសម្តេច លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាក្រុមហ៊ុន អរគីដេរ វីឡា និងស្ថានីយ៍ទូរទស្សន៍ បាយ័ន, លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភរិយា គឺលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងឧកញ៉ា ឆាស៍ វ៉ាន់ បាននឹងកំពុងនិវត្តន៍មករាជធានីភ្នំពេញហើយនាព្រឹកថ្ងៃសុក្រ ទី១២ ខែមករានេះ៕