គណៈគ្រប់គ្រង និងសមាជិក សមាគមឧកញ៉ាកម្ពុជា ចំនួន ១៥០រូប នាថ្ងៃទី១៣ ខែមករា បានរៀបចំពិធីជួបជុំពិភាក្សាអំពីរបៀបវារៈ និងហាត់សមត្រៀមចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងហ្លួងម៉ែ នៅព្រះបរមរាជវាំង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ។

ក្រោយកិច្ចពិភាក្សា និងការហាត់សម ដើម្បីត្រៀមចូលគាល់ព្រះមហាក្សត្រ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏មានកម្មវិធីទទួលទានអាហារសាមគ្គីពេលល្ងាច នៅភោជនីយដ្ឋានចិន ដឹ ព្រេមៀ ដែលជាភោជនីយដ្ឋានចិនលំដាប់ផ្កាយ និងទំនើបប្រណិត ចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវ ប្រទេសចិន។

ភោជនីយដ្ឋានចំនួន៣ គឺ The Premier Chinese Omakase, The Premier Chinese Restaurant និង The Premier Hot Pot គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LYP Group ទើបបើកដំណើរការជាផ្លូវ ខណៈសណ្ឋាគារ The Premier Palace Hotel and SPA ដែលស្ថិតនៅក្នុងអគារតែមួយដែរនោះ ក៏នឹងត្រូវបើកដំណើរការអំឡុង ខែមីនា ខាងមុខផងដែរ។
ក្រៅពីរសជាតិ និងគុណភាពម្ហូបអាហារ ដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវប្រទេសចិន ភោជនីដ្ឋានទាំង៣នេះ គឺមានតម្លៃម្ហូបអាហារសមរម្យ ជាទីតាំងដែលស័ក្ដិសមបំផុត សម្រាប់ការជួបជុំទទួលទានទាហារលក្ខណៈគ្រួសារ មិត្តភក្ដិ ឬប្រជុំពិភាក្សាធុរកិច្ច ដោយមានបន្ទប់ទទួលទានអាហារ មានលក្ខណៈឯកជន ធំទូលាយ បំពាក់ដោយគ្រឿងបិក្ខាទំនើប ភ្ជាប់ដោយប្រព័ន្ធអិនធឺណិតល្បឿនលឿន និង LED សម្រាប់បទបង្ហាញ ឬការប្រជុំអនឡាញថែមទៀតផង។
ភោជនីយដ្ឋាន ក៏មានទីតាំងចំណតរថយន្តរហូតដល់ ២៥០ចំណត ងាយស្រួលសម្រាប់ការទទួល រៀបចំកម្មវិធីតូចធំរបស់អតិថិជនបានគ្រប់តម្រូវការ។ ភោជនីយដ្ឋានលំដាប់ផ្កាយទាំង៣ The Premier Chinese Omakase, The Premier Chinese Restaurant និង The Premier Hot Pot បើកទទួលភ្ញៀវពេលថ្ងៃត្រង់ចាប់ពីម៉ោង ១១:៣០ ព្រឹក ដល់ ២:៣០រសៀល និងពេលល្ងាចចាប់ពីម៉ោង ៦ ដល់ម៉ោង ១០:៣០ នាទីយប់ ៕
ទំនាក់ទំនងកក់តុតាមរយៈលេខទូរស័ព្ទ៖ 092 666 877/015 666 877/097 5666 877
ទីតាំង៖ ភោជនីយដ្ឋាន The Premier Chinese Restaurant
























