គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី២នាទីព្រឹកថ្ងៃទី២៣ មិថុនា នេះហេតុការណ៍បាក់ស្រុតអាគារ៧ជាន់នៅកំពង់សោម ចំនួនអ្នកស្លាប់បានកើនដល់១៧នាក់ហើយ និងអ្នករបួស២៤នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះរបស់ជនរងគ្រោះទាំងអស់ ដែលត្រូវបានអាជ្ញាធរស្រង់បាន។
ជាមួយគ្រោះថ្នាក់ដែលធ្វើឲ្យមហាជនផ្អើលរហូតដល់សារព័ត៌មានល្បីលើពិភពលោក ចេញផ្សាយយ៉ាងព្រោងព្រាតនេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់ថវិកាគ្រួសារសពដែលបាក់អគារសង្តត់លើម្នាក់១ម៉ឺនដុល្លារនិងអ្នករបួសម្នាក់៥លានរៀល។នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះផ្សាយនាយប់ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩។
តាមសំណេរដដែលបន្តថា សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥត គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ លោក ប៊ិន ឈិនឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទី ស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកាទាំងនេះ។
គួរជម្រាបជូនដែរថា គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី២នាទីព្រឹកថ្ងៃទី២៣ មិថុនា នេះចំនួនអ្នកស្លាប់បានកេីនដល់១៧នាក់ហេីយ និងអ្នករបួស២៤នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ប្រតិបត្តិការរបស់អាជ្ញាធរនៅកំពុងតែបន្តស្វែងរកបន្ថែមទៀត។
ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលទទួលរងគ្រោះក្នុងហេតុការណ៍បាក់អាគារ៧ជាន់នៅកំពង់សោម មានអ្នកភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រ រហូតដល់ទៅ៦នាក់ ដោយគិតមកដល់ម៉ោងនេះនៅ មិនទាន់កាយរកឃើញនៅឡើយ។ ពួកគេទាំង៦នាក់មានឈ្មោះ ១/ស៊ឹម មន,២/ភួន ផាន់ណា,3/ឆេង ចន្ថា,4/ឆុន ធាន,៥/ សយ ៦/ ម៉ៅ ដោយពួកគេទើបដែលចូលទៅស្នាក់នៅទីនោះ ក្នុងយប់កើតហេតុដើម្បី ព្រឹកឡើងធ្វើការ ហើយក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង។ តាមប្រភពព័ត៌មានជាងការ៉ូដែល ចូលទៅស្នាក់នោះមានរហូតដល់ទៅ១២នាក់ ក្នុងនោះ មានអ្នកភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា៦នាក់។
តាមការបញ្ជាក់ពីលោក ឡេង ប្រុស បងបង្កើត លោក ឧកញ៉ា ឡេង ណាវ៉ត្រា គិតមកដល់ម៉ោងនេះ នៅមិនទាន់រកឃើញ ជនរងគ្រោះទាំង៦នាក់ដែលបានរៀបរាប់ឈ្មោះខាងលើឡើយ។ ទទឹមគ្នានោះដែរ ឧកញ៉ា ឡេង ណាវ៉ាត្រ មិនដាច់ចិត្តឡើយ ដោយលោកបាន ឧបត្ថម្ភជាប្រាក់8លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដើម្បីហូបចុក និង សោហ៊ុយធ្វើដំណើរ។
ប្រភព រូបថត៖ Ja Dance