អ្នកឧកញ៉ា លឹម ហេង៖ បើខេត្តមណ្ឌលគិរីមានអាកាសយានដ្ឋានថ្មីនឹងធ្វើឱ្យភូមិភាគឦសាន្តមានការអភិវឌ្ឍឈានមុខលើវិស័យទេសចរណ៍និងកសិកម្ម

ជុំវិញ​ឧកញ៉ា


រាជរដ្ឋាភិបាលសម្រេចជ្រើសរើសសម្ព័ន្ធក្រុមហ៊ុន ហ្វូខឹស ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឹស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក ផ្តល់សិទ្ធសិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់ ធ្វើអាជីវកម្ម ផ្ទេរ(BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ។នេះយោងតាមទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ខែ មករាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា លឹម ហេង

ទន្ទឹមនឹងរាជរដ្ឋាភិបាលផ្តល់សិទ្ធិសិក្សាទៅដល់ក្រុមហ៊ុនខាងលើ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រៅពីសម្តែងការអបអរសាទរ អ្នកឧកញ៉ា បានមើលឃើញថា បើខេត្តមណ្ឌលគិរីមានអាកាសយានដ្ឋានថ្មី ផុសចេញជារូបរាងនៅពេលខាងមុខ នឹងជំរុញឱ្យភូមិភាគឦសាន្តមានការអភិវឌ្ឍឈានមុខនៅលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលមានការកែច្នៃនិងនាំចេញសំខាន់មួយផងដែរ តាមរយៈដឹកជញ្ជូនតាមយន្តផងដែរ។

អ្នកឧកញ៉ លឹម ហេង មានប្រសាសន៍ថា បើសិនមានក្រុមហ៊ុនសក្តានុពលក្នុងការវិនិយោគអាកាសយាន
ដ្ឋាននៅមណ្ឌលគិរីគឺរឿងមួយល្អណាស់។ ដូចនេះបើនៅពេលខាងមុខកម្ពុជាមានព្រលានយន្តហោះថ្មីអាចកើតឡើងជារូបរាងបាន វានឹងធ្វើឱ្យប៉ូលសេដ្ឋកិច្ចនៅភូមិភាគឦសាន្តមួយនេះនឹងមានដំណើរល្អដូចការចង់បានរបស់កម្ពុជាកន្លងមក ដោយសារខេត្តមណ្ឌលគិរី ជាខេត្តមួយជាប់នឹងព្រំប្រទល់ជាមួយប្រទេសជិតខាងកម្ពុជា។

បើតាមអ្នកឧកញ៉ា លឹម ហេង បើខេត្តមណ្ឌលគិរីមានការអភិវឌ្ឍផ្នែកអាកាសយានដ្ឋានកើតចេញជារូបរាង អ្នកឧកញ៉ាមើលឃើញថាមិនត្រឹមតែជំរុញវិស័យទេសចរណ៍មានដំណើរការទៅមុខលឿនរហ័សប៉ុណ្ណោះទេ វានឹងធ្វើឱ្យតំបន់នៅភូមិភាគឦសាន្តក្លាយជាតំបន់កសិឧស្សាហកម្មសម្រាប់ការកែច្នៃនិងនាំចេញសំខាន់ផងដែរតាមរយៈការដឹកជញ្ជូនតាមយន្តហោះ។

អ្នកឧកញ៉ា មានប្រសាសន៍ថា «ខ្ញុំជឿថា ខេត្តមណ្ឌលគិរី អាចដំណើរការទៅលឿនហើយរហ័សទៅលើវិស័យទេសចរណ៍ ព្រោះខេត្តស្ថិតនៅតំបន់ខ្ពង់រាបមានអាកាសធាតុត្រជាក់ មានព្រៃធម្មជាតិ មានអំណោយផលផ្នែកទេសចរណ៍។ដូចនេះ ខ្ញុំជឿថាវិស័យទេសចរណ៍និងវិស័យកសិកម្មនឹងរីកចម្រើនឈានមុខគេ ហើយធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់កសិឧស្សាហកម្មសម្រាប់ធ្វើការកែច្នៃនាំចេញសំខាន់មួយផងដែរ តាមរយៈការដឹកជញ្ជូនតាមយន្តហោះ»។

បើតាមអ្នកឧកញ៉ា លឹម ហេង តំបន់នៅភូមិភាគឦសាន្តរកម្ពុជា ដូចទៅនិងតំបន់ខ្ពង់រាបមួយនៅក្នុងប្រទេសថៃ។កម្ពុជាអាចប្រែក្លាយតំបន់ភាគឦសាន្តទៅជាតំបន់ទេសចរណ៍ដែលមានបរិស្ថានល្អហើយខ្យល់ត្រជាក់។ ដូចនេះក្រោយកម្ពុជាមានព្រលានយន្តនៅខេត្តមណ្ឌលគិរីនិងជួយជំរុញសេវាកម្មនៅក្នុងផ្នែកសណ្ឋាគារមានដំណើរការល្អនៅក្នុងតំបន់។

អ្នកឧកញ៉ា លើកឡើងថានៅក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍ក្នុងស្រុកបានអភិវឌ្ឍន៍មុនមួយជំហាននៅតំបន់ភាគឦសាន្តតាមរយៈអ្នកវិនិយោគក្នុងស្រុក ដោយបានទន្ទឹងរងចំាព្រលានយន្តហោះថ្មី តែបានធ្លាក់ទឹកចិត្តវិញនៅពេលដែលព្រលានយន្តហោះថ្មី មិនត្រូវបានអនុវត្តក្រោយវិបត្តិកូវីដ១៩។ តែដល់ពេលនេះប្រសិនបើជាមានក្រុមហ៊ុនទទួលបានសិទ្ធិធ្វើការសិក្សា ហើយឈានទៅដល់ការសាងសង់រហូតដល់ជោគជ័យ ប្រាកដជាទទួលបានការសាទរពីវិស័យទេសចរក្នុងស្រុក ហើយសម្រាប់វិនិយោគិនបរទេសក៏ចាប់អារម្មណ៍ផងដែរ៕ តាកែវ