ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ សម្រេចផ្លាស់ប្តូរឈ្មោះហាង TUBE Coffee Central

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និង​ជា​ម្ចាស់​ហាង​ Tube Coffee Central នៅ​ផ្សារ​ទំនើប​ Sami Square ខណ្ឌ​ទួលគោក ​​បាន​សម្រេច​ផ្លាស់ប្តូរ​ឈ្មោះ​ហាង​​ទៅ​ជា TUBE Coffee + ដែលជានិមិត្តសញ្ញា​នៃ​ហាង​មាន​លក់​ទាំង​កាហ្វេ បូករួម​នឹង​អាហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន បាន​បញ្ជាក់​ថា ការប្តូរឈ្មោះរបស់ TUBE Central ទៅជា TUBE Coffee + ​​នេះ​ គឺជា​ការ​វិវត្តន៍​មួយ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​និង​ចេតនា​របស់​ក្រុមហ៊ុន​ក្នុងការពង្រីកបន្ថែម​ភាពងាយស្រួលជូនអតិថិជន ក្នុង​ការ​ស្វែងរក​កាហ្វេ និងអាហារដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវារហ័សនៅក្នុងកន្លែងតែមួយ។ TUBE Coffee + ​មាន​មុខម្ហូប ត្រូវបាន​រៀបរៀងយ៉ាងយកចិត្តទុកដាក់ជាមួយនឹងគ្រឿងផ្សំក្នុងស្រុកជាមួយ​គុណភាព ការវេចខ្ចប់យ៉ាងប្រណិត ធានា​បាននូវអនាម័យ និងរសជាតិឆ្ងាញ់។

បច្ចុប្បន្ន ​​TUBE Coffee + ​​​បាន​បើក​សេវាកម្ម​ជូន​អតិថិជន​ទូទាំង​រាជធានីភ្នំពេញ ​ចំនួន ៦​សាខា ​រួមមាន៖ ១)ធ្យូប កាហ្វេ ផ្លឹស ទួលគោក (ធ្យូប សេនត្រល សម័យ ស៊្វែរ), ២)ធ្យូប កាហ្វេ ផ្លឹស ជ្រោយចង្វារ, ៣)ធ្យូប កាហ្វេ ផ្លឹស កោះពេជ្រ, ៤)ធ្យូប កាហ្វេ ផ្លឹស ចំការដូង, ៥)ធ្យូប កាហ្វេ ផ្លឹស កាណាឌីយ៉ា និងវឌ្ឈនៈផាក និង​ ៦)ធ្យូប កាហ្វេ ផ្លឹស រាជធានី។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ​មាន​ជំនួញ​សំខាន់ៗ​ក្នុង​ដៃ​ដូចជា ក្រុមហ៊ុន​​កម្ចាត់​សត្វល្អិត Orkin, ក្រុមហ៊ុន​ Fumex, ម្ចាស់​ភាគ​ហ៊ុន​លក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស និង​​ម្ចាស់ហាង TUBE Coffee + នៅ​ផ្សារ​ទំនើប​ Sami Square ខណ្ឌ​ទួលគោក ព្រម​ទាំង​​ Tube Coffee ផ្សារដំរីផាក ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ៕