លោក ឧកញ៉ា អេង ប៉ោសែ បានឲ្យក្រុមការងាររបស់លោក នាំនៅអង្គរ១០តោនជូន ដល់ រដ្ឋបាលស្រុកសំរោង សម្រាប់ ទុកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនិងមានជីវភាពខ្វះខាត ក្នុងមូលដ្ឋាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការទទួលនៅ អំណោយសប្បុរសធម៌នេះ លោក លោក អភិបាលស្រុកសំរោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោក ឧកញ៉ា អេង ប៉ោសែ និងលោកជំទាវ ហើយសូមជូនពរលោកឧកញ៉ា និងជំទាវ ព្រមទាំងបុត្រាបុត្រីជួបប្រទះនូវឧត្តមពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

