ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ជោគជ័យចុះបញ្ជីលក់មូលបត្របំណុល ២០លានដុល្លារនៅទីផ្សារមូលបត្រកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន តែលកូថេក បានបង្ហាញនូវភាពជោគជ័យនៃការចុះបញ្ជីលក់មូលបត្របំណុល ២០លានដុល្លារជាលើកទីពីររបស់ខ្លួន នៅទីផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែកញ្ញា ឆ្នាំ២០២១ តែលកូថេត ក៏ទទួលបានជោគជ័យលើការលក់មូលបត្របំណុល ២០លានដុល្លារជាលើកដំបូងរបស់ខ្លួន ដែលមានការគាំទ្រទិញពីអ្នកវិនិយោគនានា ជាង៨២ម៉ឺនសញ្ញាប័ណ្ណ។

តាមរយៈការលក់មូលបត្របំណុល ២០លានដុល្លារជាលើកពីរនេះ អ្នកឧកញ៉ា គិត ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានលើកឡើងថា យើងប្រកាន់ខ្ជាប់នូវគោលដៅប្រកបដោយមហិច្ឆិតារបស់ក្រុមហ៊ុន តែលកូថេក ក្នុងការខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរប្រកបដោយវិបុលភាព និងនិរន្តរភាពនៅតំបន់ឥណ្ឌូចិន។ ខ្ញុំរំពឹងយ៉ាងមុតមាំចំពោះសក្តានុពលនៃការរីកចម្រើនលើវិស័យឌីជីថល តាមរយៈ មូលបត្រ បំណុលនេះ។

សូមជម្រាបថា ក្រុមហ៊ុន តែលកូថេក គឺជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលមានបណ្តាញខ្សែកាបអុបទិកប្រវែង ៣០,០០០ គីឡូម៉ែត្រ ការតភ្ជាប់អន្តរជាតិ និង បណ្តាញខ្សែកាបក្រោមបាតសមុទ្រ។ ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕

អត្ថបទ៖ សុកធា