ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានបន្តប្រគល់ផ្ទះអាជីវកម្ម ហ្សបហៅស៍ (Shophouse) ជូនដល់អតិថិជន បុរី វិមានសំណាង កាលពីពេលថ្មីៗនេះ។
ការទិញផ្ទះអាជីវកម្ម ហ្សបហោស៍ ពីបុរីវិមានសំណាង អតិថិជននឹងទទួលបានផ្ទះ១០០%តែម្ដង ពោលគឺទទួលបានការប្រគល់ផ្ទះអាជីវកម្ម ប្រគល់សោ ប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ជារួមគឺទីតាំងផ្ទះ ១០០% កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់តែម្តង។
ក្នុងថ្ងៃទទួលបានប្លង់រឹង លោក ប៉ែន វាសនា ថៅកែផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារនៅខណ្ឌព្រែកព្នៅ និងតាមបណ្ដារខេត្តនានា បានចែករំលែកពីបទពិសោធពិតក្នុងការសម្រេចចិត្តទិញផ្ទះអាជីវកម្ម ហ្សបហៅស៍ ពីបុរីវិមានសំណាងថា «ខ្ញុំបានសម្រេចចិត្តទិញផ្ទះ A6 ពីព្រោះខ្ញុំយល់ឃើញថាទីតាំងល្អ ជាប់ផ្លូវធំនិងនៅជិតផ្សារព្រែកព្នៅនិងនៅជិតផ្សារដើមគរថ្មី ដែលគេគ្រោងនឹងបើកឆាប់ៗនាពេលខាងមុខ។ »
លោកបន្តថា គុណភាពផ្ទះនៅបុរីវិមានសំណាង សំណង់រឹងមាំល្អ សម្រាប់លោកពេញចិត្តទទួលយក ព្រមទាំងនឹងជួយផ្សព្វផ្សាយប្រសិនមានអ្នកដែលលោកស្គាល់ មានបំណងចង់ទិញផ្ទះអាជីវកម្ម លោកនឹងណែនាំផ្ទះអាជីវកម្មហ្សបហៅស៍ បុរីវិមានសំណាងមុនគេ ។
បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។
បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ
សូមស្ដាប់ពីចំណាប់អារម្មណ៍ពិតរបស់អតិថិជនបុរីវិមានសំណាងទាំងអស់គ្នា!