តើឧកញ៉ា ជា សុខឃាង ជានរណាហើយកំពុងធ្វើជំនួញអ្វី?

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ជា សុខឃាង គឺជាពាណិជ្ជករដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅប្រទេសកម្ពុជា។ លោកបានចេញទៅក្រៅប្រទេសជាច្រើនលើកដើម្បីនាំយកស្តង់ដារអប់រំពីប្រទេសបណ្តាអ្នកមានលើពិភពលោកមកចូលរួមអភិវឌ្ឍន៍គោលនយោបាយកំណែទម្រង់ការអប់រំនៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកត្រូវបានគេស្គាល់ថា ជាវេជ្ជបណ្ឌិតផង និងជាគ្រូបណ្តុះបណ្តាលផង ដោយបច្ចុប្បន្នឧកញ៉ា ជា សុខឃាង ជាស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី ដែលមានសាលាល្បីៗជាបុត្តសម្ព័ន្ធ គឺសាលាររៀនអារីហ្សូន, សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី។

លោក ជា សុខឃាង ទទួលបានគោរមងារ«ឧកញ៉ា» ដែលប្រទានដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៦៤។ ការទទួលបានគោរមងារ«ឧកញ៉ា» របស់លោក សុខឃាង តំណាលគ្នាជាមួយពាណិជ្ជករ២នាក់ផ្សេងទៀត តាមរយៈព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា គឺលោក លី កញ្ញារិទ្ធិ និងលោក រស់ ឌីណែត។ នេះបើតាមសៀវភៅព្រះរាជកិច្ច ផ្សាយនៅត្រីមាសទី១ ឆ្នាំ២០១៩។

ឧកញ៉ា ជា សុខឃាង បច្ចុប្បន្នជាអនុប្រធានសមាគមឧត្តមសិក្សាកម្ពុជា និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនដល់ឧកញ៉ា ជា សុខឃាង អំឡុងពេលសម្តេចតេជោជួបពិភាក្សាការងារលើវិស័យអប់រំថ្នាក់ឧត្តមសិក្សាជាមួយសមាគមឧត្តមសិក្សាកម្ពុជា៕